សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតសម្ពោធបើកដំណើរការអាជីវកម្មជា​ផ្លូវការ “កំពង់ផែពហុបំណងកំពត”

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលអ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផតគណៈធិបតី ភ្ញៀវកិត្តិយស កម្មករ កម្មការិនី អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ជនរួមជាតិជាទីមេត្រី! ​ថ្ងៃនេះ, ខ្ញុំមានសេចក្ដីរីករាយជាអនេក ដោយបានចូលរួម ក្នុងពិធីសម្ពោធបើកដំណើរការ   អាជីវកម្ម ជាផ្លូវការ “កំពង់ផែពហុបំណងកំពត” របស់ក្រុមហ៊ុនកំពតផត, ស្ថិតនៅភូមិគីឡូ ១២, សង្កាត់កោះតូច និង សង្កាត់បឹងទូក, ក្រុងបូកគោ, ខេត្តកំពត ដ៏អធិកអធមនៅថ្ងៃនេះ ។ ជាដំបូង, ខ្ញុំសូមយកឱកាសនេះ សំដែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះក្រសួងសាធារណការ និង ដឹកជញ្ជូន, រដ្ឋបាលខេត្តកំពត, ក្រសួង-ស្ថាប័ន និង គ្រប់ភាគីពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហការយ៉ាងល្អ ជាមួយក្រុមហ៊ុនកំពតផត ក្នុងការសម្រេចបាននូវសមិទ្ធផលកំពង់ផែពហុបំណងកំពតនេះ ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនកំពតផត ដែលបានជឿជាក់…