សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា, រដ្ឋសភា និង រាជរដ្ឋាភិបាល,ឯកឧត្តម លោកជំទាវ, ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត, តំណាងស្ថាប័នអង្គទូតនានា ប្រចាំកម្ពុជា និង ដៃគូអភិវឌ្ឍជាតិ និង អន្តរជាតិ,ឯកឧត្តម លោកជំទាវ, អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានចូលរួម ក្នុងពិធីបិទ វេទិកាស្រូវអង្ករកម្ពុជាលើកទី ៧ ដែលជាពេលវេលាដ៏សំខាន់មួយ សម្រាប់វិស័យស្រូវអង្ករកម្ពុជា និង តួអង្គពាក់ព័ន្ធ ក្នុងការជួបជុំ ពិនិត្យមើលសមិទ្ធផល កន្លងមក និង ពិភាក្សាអំពីបញ្ហាប្រឈម, កាលានុវត្តភាព និង កំណត់ទិសដៅអនាគត ក្នុងវិស័យនេះ ។ ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍របស់ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, អំពីសមិទ្ធផលក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ជាក់ស្តែង,…