បទអន្តរាគមន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងជូនអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា ស្ដីពី «កសិកម្ម»

សូមគោរព! សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា ជាទីគោរពដ៏ខ្ពង់ខ្ពស់! សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ និងជាអនុប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល សមាជិក-សមាជិកា នៃអង្គពិធី ជាទីមេត្រី!  សម្រាប់របៀបវារៈទី៣ នៅថ្ងៃនេះ ខ្ញុំសូមធ្វើបទអន្តរាគមន៍ក្នុងនាមរាជរដ្ឋាភិបាលទៅលើប្រធានបទ ​«វិស័យ​កសិកម្ម» ដ៏មានសារៈសំខាន់ និងពិសេសអំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩–២០២៣ និងកម្មវិធីគោលនយោបាយអាទិភាព ២ របស់រាជរដ្ឋាភិបាល គឺ (១) ​យន្តការ​សម្របសម្រួល និង​កម្មវិធី​ហិរញ្ញប្បទាន សំដៅ​លើ​កស្ទួយ​ផលិតកម្ម, រកទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល​សំខាន់​ៗ ក្នង​កម្រិតសមរម្យ និង(២) ការដាក់ពង្រាយមន្រ្តី​បច្ចេកទេសកសិកម្ម​ទៅគ្រប់​ឃុំ-សង្កាត់ ដែលមាន​សកម្មភាព​កសិកម្ម​នៅទូទាំង​ប្រទេស និងការរៀបចំឱ្យមានសហគមន៍កសិកម្មនៅតាមទីជនបទ ដើម្បីបង្កើនល្បឿនអភិវឌ្ឍវិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការធានាសន្តិសុខស្បៀង, ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ខ្ញុំសូមគោរពជម្រាបជូនអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ជាមួយនឹងការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១,…