សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប

ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា រាជរដ្ឋាភិបាលថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគគម្រោងអភិវឌ្ឍទីក្រុង Mekong Quayគណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនប្រជាពលរដ្ឋអ្នកក្រុងអរិយក្សត្រ និងអង្គពិធីទាំងមូលជាទីមេត្រី!​ ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស ដែលបានមកចូលរួម នៅក្នុងពិធីបើកការដ្ឋានសាងសង់ «ទីក្រុងមេគង្គ ឃី (Mekong Quay City) ស្ថិតក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលជាគម្រោងអភិ​វឌ្ឍន៍ទីក្រុងរបស់ ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប និង ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត លើផ្ទៃដីទំហំប្រមាណ ២១០ ហិកតា ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ១] សូមអរគុណចំពោះការចូលរួមដ៏ច្រើនកុះកររបស់លោកអ៊ំ ពូ មីង បងប្អូនក្មួយៗទាំងអស់ ដែលខ្លះអញ្ជើញមកតាំងពីម៉ោង ៣ ម៉ោង ៤ ម៉ោង ៥ ដើម្បីអបអរសាទរ។ ថ្ងៃនេះ ធ្លាក់ខ្យល់រំភើយ ខែកត្តិក។ អញ្ចឹងអ្នកមិនទាន់មានគូរ ជូនពរឲ្យឆាប់មានគូរ។ [ចប់សេចក្តីអធិប្បាយ១] ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមថ្លែងអំណរគុណ…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ឯកឧត្តម លោកជំទាវ អនុប្រធានទី១ អនុប្រធានទី២ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិក រាជរដ្ឋាភិបាល ឯកឧត្ដម ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតនានា ប្រចាំកម្ពុជា គណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អង្គពិធីទាំងមូល បងប្អូនជនរួមជាតិទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ជាទីមេត្រី! ខ្ញុំពិតជាមានសេចក្តីរំភើប ប្រកបដោយមហាកិត្តិយស និងមោទនភាពក្រៃលែង ដែលបានចូលរួមធ្វើជាសាក្សីក្នុង «ពិធីសម្ពោធបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» ជាប្រវត្តិសាស្រ្ត នាថ្ងៃនេះ។ [ផ្ដើមសេចក្ដីអធិប្បាយ១] ខ្ញុំសូមថ្លែងអំណរគុណឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចំពោះរបាយការណ៍សង្ខេប ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក៏ដូចជាការចូលរួមខិតខំប្រឹងប្រែងនៅក្នុងការរៀបចំដំណើរការបើកការដ្ឋាននៅថ្ងៃទី៥ សីហា នេះ បានប្រព្រឹត្តទៅរលូន។ អរគុណចំពោះឯកឧត្តម ប៉េង ពោធិ៍នា ឯកឧត្តម លោកជំទាវ អស់លោក ថ្នាក់ដឹកនាំក្រសួងសាធារណការ ក្រុមការងារពាក់ព័ន្ធ គណៈអភិបាលខេត្តកណ្ដាល ក៏ដូចជាក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានរៀបចំសហការគ្នានៅថ្ងៃនេះ។ ថ្ងៃនេះ សូម្បីតែមេឃក៏មិនអីដែរ។ ពេលដែលឯកឧត្តម ស៊ុន…