សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ស៊ុយស៊ូ មេនូហេ្វកឆឺរីង (ខេមបូឌា)

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាលឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា,លោក KASHITANI Ichiro អគ្គនាយកក្រុមហ៊ុន TOYOTA TSUSHO Manufacturing (CAMBODIA)គណៈធិបតី ភ្ញៀវកិត្តិយស សមាជិក សមាជិកាអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោនស្សរីករាយ ដែលបានមកចូលរួមជាមួយ ឯកឧត្តម លោកជំទាវ, លោក  លោកស្រី  ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ក្នុង ពិធីសម្ពោធដាក់ឱ្យដំណើរការ​រោងចក្រដំឡើង រថយន្តតូយ៉ូតា របស់ក្រុមហ៊ុន TOYOTA TSUSHO Manufacturing (CAMBODIA) នៅក្នុង​តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ នាពេលនេះ ។ ក្នុងឱកាសនេះ ខ្ញុំសូមចូលរួមអបអរសាទរជាមួយថា្នក់ដឹកនាំ និង បុគ្គលិករបស់ក្រុមហ៊ុន   TOYOTA TSUSHO Manufacturing (CAMBODIA) ដែលបានពង្រីកធុរកិច្ចរបស់ខ្លួន ជាមួយនឹងទំនុកចិត្ត និង…