សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា និងសមាជិក សមាជិកា រាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍន៍ និងអង្គសន្និបាតទាំងមូលជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ដោយបានមកចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និង លើកទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២៥» របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលក្រសួងសម្រេចបាន​   នាពេលកន្លងមក, ជាពិសេស ក្នុងរយៈពេលជាងមួយឆ្នាំ តាំងពីដើមអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ, លោក លោកស្រី តំណាងអង្គការជាតិ-អន្តរជាតិ, ក្រសួងស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍ, វិស័យឯកជន និង ភាគី​ពាក់ព័ន្ធ ដែលបានចំណាយពេលវេលាចូលរួមក្នុងសន្និបាតនេះ និង…

សុន្ទរកថានិងសង្កថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីអបអរសាទរ ខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០

អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ!ដឹងគុណមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពពេញលេញ! ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្ស ដែលបានចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក ដ៏មានអត្ថន័យនាពេលនេះ។ ខ្ញុំក៏សូមសម្ដែងនូវអំណរគុណយ៉ាងកក់ក្តៅជាមួយវត្តមានរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ ភ្ញៀវអន្តរជាតិទាំងអស់ ដែលបានញ៉ាំងឲ្យពិធីថ្ងៃនេះកាន់តែឱឡារិក។ [ផ្ដើមសេចក្ដីអធិប្បាយ១] ជិតមួយសប្ដាហ៍ហើយ ខ្ញុំឃើញកក្រើកហ្វេសប៊ុកពីការចូលរួមត្រៀមលក្ខណៈព្យុហយាត្រា។ ឃើញតាម TikTok តាមហ្វេសប៊ុកជាច្រើន។ ប៉ុន្តែ អ្វីដែលជាការកត់សំគាល់ គឺឃើញមានការចូលរួមគាំទ្រទៅដល់កងយោធពលខេមរភូមិន្ទ ការគាំទ្រទៅដល់យោធិន ពីសំណាក់មហាជន ជាពិសេសយុវជន។ នេះគឺជាមោទនភាពដែលយើងបានឃើញនូវការទទួលស្គាល់នូវគុណូបការៈ និងតួនាទីដ៏សំខាន់របស់កងយោធពលខេមរភូមិន្ទ។ [ចប់សេចក្ដីអធិប្បាយ១] បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការ   កងពលតូចលេខ៧០ ខ្ញុំសូមអបអរសាទរចំពោះ និងសូមកោតសរសើរ ចំពោះសកម្មភាពដ៏រស់រវើក ស្មោះត្រង់របស់ថ្នាក់ដឹកនាំ និង មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ទូទាំងកងពលតូចលេខ៧០ កងទ័ពជើងគោក ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍកម្ពុជា…