សុន្ទរកថា និងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ និងសមិទ្ធផលនានាក្នុងខេត្តរតនគិរី

[ផ្ដើមសេចក្តីអធិប្បាយ១] អរគុណណាស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។ អម្បាញ់មិញថា ប្រជាពលរដ្ឋនៅទីនេះជិតស្មើគ្នា ទាំងស្រីនិងប្រុស។ អញ្ចឹងល្អហើយ កុំឱ្យពិបាកទៅរកប្ដីប្រពន្ធនៅក្រៅខេត្ត។ មានបញ្ហានៅប្រទេសចិន ខ្ញុំមើល(ឃើញព័ត៌មាន) កាលពីមុនគោលនយោបាយរបស់គាត់ គឺឱ្យមានកូនតែមួយទេ។ អញ្ចឹង(គ្រួសារ)ភាគច្រើនចង់បានតែកូនប្រុស ដើម្បីបន្តត្រកូល។ ដល់ពេលឥឡូវនេះ កូនទាំងអស់ហ្នឹងចាប់ផ្ដើមគ្រប់អាយុរៀបការ អត់មាន ខ្វះស្រី។ អញ្ចឹងខ្លះត្រូវទៅរកនៅខេត្តផ្សេង ខ្លះក៏យកប្រពន្ធពីខ្មែរពីអីទៅ ព្រោះអត់គ្រប់​។ នៅខេត្តរតនគិរីនេះ កុំឱ្យពិបាកធ្វើដំណើរឆ្ងាយ (ចំនួនប្រុសនិងស្រ្តី) ៤៩%-៥១% អញ្ចឹងល្មម។ គេថា សន្សំទ្រព្យ កុំឱ្យបែកទ្រព្យ។ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋអ្នកក្រុងបានលុង ខេត្តរតនគិរីទាំងអស់! ខ្ញុំមានការរីករាយដែលបានមកខេត្តរតនគិរីម្ដងទៀត។ តាំងពីទទួលកិច្ចការថ្មី នេះជាលើកទីមួយ ប៉ុន្តែកាលពីនៅកងទ័ព និងការងារយុវជន គឺបានមកច្រើនដង…

សុន្ទរកថា និងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប

[ផ្ដើមសេចក្ដីអធិប្បាយ១] មានឯកសារច្រើន ព្រោះមានរឿងច្រើនត្រូវនិយាយ។ រឿងខ្លះមិនចង់និយាយទេ ឱ្យគោលការណ៍អ្នកផ្សេងនិ​យាយ និងបំភ្លឺហើយ ប៉ុន្តែនៅតែអត់ចប់។ ដោយត្រូវមកទីនេះ ល្ងាចមិញមានអ្នកលើកយោបល់ថា សូមជួយលើកផងរឿងប៉ូលីសជាមួយនិងបណ្ឌិត សុខ ទូច, រឿងលូ មួយកង់ ៤០ដុល្លារ។ ខ្ញុំថារឿងប៉ូលីសរឿង អោយគេដោះស្រាយសម្របសម្រួលគ្នាទៅ។ បើខ្ញុំនិយាយគ្រប់តែរឿងអញ្ចឹង មិនដឹងនិយាយដូម្តេចទេ។ អ្នកលើកយោ​បល់មកខ្ញុំ មិនមែនតូចទេ សុទ្ធតែបណ្ឌិត និងអ្នកវិភាគ។ [ចប់សេចក្ដីអធិប្បាយ១] ខ្ញុំព្រះករុណា សូមថ្វាយបង្គំសាមណៈជ័យលាភី គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ;ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ​គណៈអធិបតី ភ្ញៀវកិត្តយស គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងបុគ្គលិក  និស្សិតជ័យលាភីនិងតំណាងរបស់ក្រុមគ្រួសារនិស្សិតទាំងអស់ជាទីមេត្រី ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួម ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់–បណ្ឌិត និងបណ្ឌិតកិត្តិយស  នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១…