សេចក្តីថ្លែងការណ៍ពិសេស ស្តីពីកម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព”

សូមក្រាបថ្វាយបង្គំព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ!បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត! ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ សូមទូលថ្វាយព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ និងជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់អំពីការដាក់ចេញនូវកម្មវិធី “ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ដែលខ្ញុំព្រះករុណាខ្ញុំបានប្រកាសក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផលមួយឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ កម្មវិធីនេះមានគោលបំណង ៣ ដែលអាទិភាពធំ គឺ (១)ដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីពិតប្រាកដ ហើយបន្ថែមលើនេះកម្មវិធីនឹង(២)ចូលរួមទប់ទល់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធឯកជន និង(៣) ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើ។ ខ្ញុំសូមយកឱកាសនេះ រំលឹកជូនបងប្អូនជនរួមជាតិទាំងអស់ដោយសង្ខេបពីសាវតានៃការដោះស្រាយកម្មសិទ្ធឯកជនលើដីធ្លីជូនប្រជាពលរដ្ឋ។ សង្គ្រាមរាប់ទស្សវត្សរ៍នាអតីតកាល បានបំផ្លាញមិនត្រឹមតែអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់នោះទេ ប៉ុន្តែថែមទាំងបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត និងសង្គម ដូចជាថ្នល់ សាលារៀន និងមន្ទីរពេទ្យ ព្រមទាំងធនធានមនុស្ស និងកម្មសិទ្ធឯកជន​ ជាពិសេសកម្មសិទ្ធឯកជនលើដីធ្លី ត្រូវបានលុបបំបាត់ចោលទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅក្រោយថ្ងៃ ៧មករា ១៩៧៩  ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាលបានបែងចែកដីកសិកម្មលើកដំបូងជូនប្រជាពលរដ្ឋនៅឆ្នាំ១៩៨៥ និង(បន្ទាប់មក)ទទួលស្គាល់កម្មសិទ្ធឯកជនលើដីលំនៅស្ថាននៅឆ្នាំ ១៩៨៩។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ និងបានផ្តល់ដីជូនប្រជាពលរដ្ឋតាមរយៈកម្មវិធីជាដំណាក់កាលៗ ដែលរួមមាន៖ ទី១ កម្មវិធីផ្តល់ដីជូនប្រជាពលរដ្ឋ ធ្វើមាតុភូមិនិវត្តន៍ពីជាយដែនកម្ពុជា-ថៃ នៅឆ្នាំ…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា និងសមាជិក សមាជិកា រាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍន៍ និងអង្គសន្និបាតទាំងមូលជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ដោយបានមកចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និង លើកទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២៥» របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលក្រសួងសម្រេចបាន​   នាពេលកន្លងមក, ជាពិសេស ក្នុងរយៈពេលជាងមួយឆ្នាំ តាំងពីដើមអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ, លោក លោកស្រី តំណាងអង្គការជាតិ-អន្តរជាតិ, ក្រសួងស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍ, វិស័យឯកជន និង ភាគី​ពាក់ព័ន្ធ ដែលបានចំណាយពេលវេលាចូលរួមក្នុងសន្និបាតនេះ និង…