សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣

[ផ្ដើមសេចក្ដីអធិប្បាយ១] (១) ជំនួបជាប្រពៃណីលើកទី៩ រវាងនាយករដ្ឋមន្ត្រីនិងសិស្សនិទ្ទេស A ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល គណធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំនៃគ្រឹះស្ថានសិក្សានានា មាតា បិតា អាណាព្យាបាល ក្មួយៗជាបេក្ខជននិទ្ទេស A ទាំងអស់ និងអង្គពិធីទាំងមូលជាទីមេត្រី។ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាអនេកដែលបានជួបជាមួយក្មួយៗ ជ័យលាភីនិទ្ទេស A ទាំង ១ ៦៩១ នាក់។ នេះគឺជាលើកទី ១ សម្រាប់ខ្ញុំ ដែលជួបជាមួយនឹងក្មួយៗនិទ្ទេស A នៅទីនេះ ប៉ុន្តែនេះជាលើកទី ៩ នៃប្រពៃណីនៃការជួបរវាងនាយករដ្ឋមន្រ្តីជាមួយក្មួយៗ និទ្ទេស A។ វប្បធម៌នេះបានចាប់ផ្តើមឡើងដោយសម្តេចតេជោអតីតនាយករដ្ឋមន្រ្តី តាំងពីឆ្នាំ ២០១៤។ លោកតែងតែឆ្លៀតឱកាសដើម្បីជួបជាមួយនឹងក្មួយៗ ទាំងអស់។ (២) ឆ្នាំ២០២០ សម្តេចតេជោសំរេចឲ្យជាប់ដោយគ្មានការប្រឡងនិងគ្មាននិទ្ទេស លើកលែងតែមួយឆ្នាំទេ នៅឆ្នាំ ២០២០ ដែលឆ្នាំនោះអត់មាននិទ្ទេស A ឬនិទ្ទេស…