សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០២០-២០២៥ “ដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល” និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល​​ឯកឧត្តមឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានាប្រចាំនៅកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយសតំណាងដៃគូអភិវឌ្ឍវិស័យឯកជនទាំងអស់ និងអង្គសន្និបាតជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដោយបានមកចូលរួម ពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារ ៥ ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្ត» របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី, តំណាងក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គទូត ដៃគូ-អភិវឌ្ឍ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួម ក្នុងសន្និបាតដ៏មានសារៈសំខាន់ថ្ងៃនេះ។ ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលបានលើកឡើងមុននេះ ដោយ     ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ជាប្រធាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានខិតខំបំពេញការងារ…

សុន្ទរកថា និងប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឲ្យដំណើរការ «ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ តំណាងដៃគូអភិវឌ្ឍ សមាជិក សមាជិកានៃអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។  សមិទ្ធផល​ថ្មី​នេះ គឺជាវឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨» ដែលជាកម្មវិធីគោលនយោបាយអាទិភាពទី ៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលខ្ញុំបានប្រកាសដាក់ឱ្យអនុវត្តនៅចុងឆ្នាំ២០២៣។ អស់រយៈពេលជាង ១ ឆ្នាំ កន្លងមកនេះ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធបានចូលរួម ប្រកបដោយស្មារតីបុរេសកម្ម ការទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ដូច​ដែលបានបញ្ជាក់ក្នុងរបាយការណ៍លម្អិតរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល​ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ជាក់ស្តែង ការរៀបចំ និងការដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និង ឆ្នាំ ២០២៤ និង ទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងរ៉ែ និង ថាមពល

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត តំណាងអង្គទូតនានា ប្រចាំកម្ពុជា;គណៈធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍ និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតីក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការ ងារឆ្នាំ ២០២៣ និង ឆ្នាំ ២០២៤ និង ទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងរ៉ែ និង ថាមពល» ដែលជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ពង្រឹងភាតរភាពការងារ និង ជាយន្តការដ៏ចាំបាច់មួយ សម្រាប់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ស្វែងយល់ស៊ីជម្រៅ អំពីវឌ្ឍនភាព, បញ្ហាប្រឈម និង ជម្រើសដំណោះស្រាយ ដើម្បីលើកកម្ពស់អភិបាលកិច្ច, សមត្ថភាព និង គុណភាព ស្ថាប័ន ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ ផ្អែកតាមរបាយការណ៍ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលក្រសួងសម្រេចបានក្នុងរយៈពេលជាង ១ ឆ្នាំ…

សាររបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបនឹងការផ្សាយមួលបង្កាច់របស់វិទ្យុ The Cambodia Daily លើករណីការពន្យារពេលចូលនិវត្តន៍របស់អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ

វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ។ ថ្ងៃនេះ The Cambodia Daily បានសរសេរអត្ថបទមួយចោទប្រកាន់ថាមានការសូកប៉ាន់ពីសំណាក់ ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបានពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨ ដែលគេចោទថា ខុសពីគោលការណ៍របស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលធ្លាប់លើកឡើងថានឹងអោយ ឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥។ ខ្ញុំសូមបញ្ជាក់ថាក្នុងនាមជានាយករដ្ឋមន្ត្រីនីតិកាលទី៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់គោលការណ៍ឯកភាពឲ្យឯកឧត្តម គុណ ញឹម អាចពន្យារការចូលនិវត្តន៍រហូតទៅដល់ឆ្នាំ ២០២៨ តាមសំណើរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ (ឯកសារភ្ជាប់)។ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលរដ្ឋាភិបាល នីតិកាលទី៧  ខ្ញុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការតែងតាំងផ្លាស់ប្ដូរអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគ្រប់ពេលវេលា។ ប៉ុន្តែដោយផ្អែកលើគុណសម្បត្តិរបស់ ឯកឧត្តម គុណ ញឹម…

សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១  ឆ្នាំ២០២៤

ឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន នៃបណ្តាប្រទេសសមាជិកអាស៊ាន និង ប្រទេសក្នុងតំបន់; សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងតំណាងដៃគូអភិវឌ្ឍន៍ ក៏ដូចជាវិស័យឯកជនទាំងអស់និងអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុងពិធីបើក «វេទិការដ្ឋាភិបាល    ឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១», ក្រោមប្រធានបទ «ការលើកកម្ពស់ចីរភាព និង បរិយាប័ន្ននៃការអភិវឌ្ឍ តាមរយៈការអនុវត្តគោលនយោបាយឌីជីថល» ដែលមានការចូលរួមពីបណ្តាប្រទេសអាស៊ាន, ប្រទេសក្នុងតំបន់ ក៏ដូចជា ក្រសួង-ស្ថាប័ន, វិស័យឯកជន, សាកលវិទ្យាល័យ និង ដៃគូអភិវឌ្ឍន៍របស់កម្ពុជា ។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះអរគុណឯកឧត្តមរដ្ឋមន្រ្តី និងតំណាងក្រសួង-ស្ថាប័នពីបណ្តាប្រទេសអាស៊ាន និងប្រទេសក្នុងតំបន់ ដែលបានអញ្ជើញមកចូលរួមដោយផ្ទាល់ ។ វត្តមានរបស់       ឯកឧត្តម និងតំណាងទាំងអស់ក៏ដូចជាការចែករំលែកនូវឧត្តមានុវត្តន៍ល្អៗនឹងធ្វើឱ្យពិព័រណ៍នេះកាន់តែមានភាពអធិកអធម, អត្ថន័យកាន់តែជ្រាលជ្រៅ និងពោរពេញទៅដោយចំណេះដឹង។ ផ្អែកលើរបាយការណ៍របស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍…

សេចក្តីដកស្រង់ប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករក្នុងខណ្ឌដង្កោនិងខណ្ឌមានជ័យ រាជធានីភ្នំពេញ

ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា, សមាជិក/សមាជិការាជរដ្ឋាភិបាល, ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈធិបតី ភ្ញៀវកិត្តិយស បងប្អូនកម្មករ កម្មការិនីទាំងអស់ ជាទីស្រលាញ់រាប់អាន! (១) រីករាយបានជួបកម្មករ/ការិនី ១៨ ពាន់នាក់ ពី ២០ សហគ្រាស/រោងច្រកនៅរាជធានី ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានជួបគ្នា និង(ចំថ្ងៃបុណ្យដាក់)បិណ្ឌទី៤ … មេឃស្រទុំ ប៉ុន្តែចាំងភ្នែក ព្រោះសម្បូរអ្នកញញឹមមានដាំពេជ្រលើធ្មេញ។ ពីជំនាន់ដើម​គេដាំមាស។ ជំនាន់យាយខ្ញុំអី សុទ្ធស្រោបមាស … អរគុណចំពោះការស្វាគមន៍រាក់ទាក់នៅព្រឹកនេះ។ អរគុណបងប្អូន ដែលខ្លះមកតាំងពីម៉ោង ៣-៤(ភ្លឺ) ហើយបងប្អូនខ្លះមិនបានទាំងសម្រាកស្រួលផង។ អរគុណក្រសួងការងារ អាជ្ញាធរដែនដី ដែលបានរៀបចំព្រឹកនេះ និងនិយោជក បងប្អូនកម្មករ និយោជិត ដែលបានចូលរួមច្រើនកុះករ។ យើងមានជាង ១៨ ០០០ នាក់ មកពី ២០ សហគ្រាស រោងចក្រនៅរាជធានីភ្នំពេញ។ អរគុណចំពោះម្ចាស់ទីតាំង ដែលបានផ្ដល់កន្លែងនេះ ក៏ដូចជាក្រុមហ៊ុន/សហគ្រាសទាំងអស់…