សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយកម្មករ និយោជិត បុគ្គលិក និងមន្រ្តីរាជការនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាអង្គព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsusi) ឯកអគ្គរដ្ឋទូតវិសាមញ្ញ ពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន! ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាមួយឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា នៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិត នៃកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ដ៏អធិកអធមនេះ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) ក្រសួងស្ថាប័ន អាជ្ញាធរ កងកម្លាំង ត្រូវប្រុងប្រៀបត្រៀមអន្តរាគមន៍ករណីភ្លើងឆេះ និងខ្វះទឹកប្រើប្រាស់ (ជាពិសេស) បានត្រឡប់មកវិញ ជួបជាមួយនឹងបងប្អូន ក្រោយពីយើងជួបគ្នាកាលពីជាង ៤ខែមុន ដើម្បីសម្ពោធចាប់ផ្ដើមដំណើរការនូវការសាងសង់ដំណាក់កាលទី១ នៃកំពង់ផែ និងការពង្រីកនៃកំពង់ផែរបស់យើង … អាកាសធាតុរាងក្ដៅបន្ដិច។ ម៉ោង ៨ ព្រឹក មានអារម្មណ៍ដូចម៉ោង…