សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យដំណើរការនូវរោងចក្រស៊ីម៉ងត៍ របស់ក្រុមហ៊ុន ខនស៍- ខេធី ស៊ីមេន

ឯកឧត្តម លោកជំទាវ សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិក រាជរដ្ឋាភិបាលលោក Li Qiangfeng អគ្គនាយកក្រុមហ៊ុន ខនស៍-ខេធី ស៊ីមេនគណៈអធិបតី ភ្ញៀវកិត្តិយស លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្សកម្មករ កម្មការិនីរោងចក្រផលិតស៊ីម៉ងត៍នៃក្រុមហ៊ុន ខនស៍-ខេធី ស៊ីមែន​អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យដំណើរការនូវរោងចក្រស៊ីម៉ងត៍ របស់ក្រុមហ៊ុន ខនស៍-ខេធី ស៊ីមេន (ភ្នំពេញ)»នាពេលនេះ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាពចំពោះការសម្រេចបាននូវសមិទ្ធផលថ្មីមួយទៀត ដែលបានលេចជារូបរាងឡើងក្នុងតំបន់ហោងសំណំ ទឹកដីនៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] តាមពិត ផ្លូវជាតិលេខ៤៤ នេះ ខ្ញុំបានធ្វើដំណើរច្រើនដង ទាំងរថយន្ត ទាំងម៉ូតូ ពីច្បារមនទៅដល់ឱរ៉ាល់ ហើយកាត់ទៅខាងថ្ពង និងផ្លូវជាតិលេខ៥។ ប៉ុន្តែ ជាលើកទីមួយហើយ​ដែលបានចូលមកដល់ទីនេះ។ ជិតកាត់ហ្នឹងរហូត តែមិនដឹងថាមានកំណប់នៅខាងក្នុងនេះ។ ទាល់តែចូលមកឃើញថាបានដូចជារីស៊តនៅខាងក្នុងនេះ។ ចូលមកភ្ញាក់។ ក្នុងផែនទី ឃើញរូបដែលគេបាញ់មក។ ដល់ចូលជាក់ស្ដែង (កន្លែងស្អាតជាងរូប)។ ធម្មតា ពេលខ្លះ…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រ​ធាន​បទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌និងទេសចរណ៍ធម្មជាតិ»

ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាព្រឹទ្ធសភា រដ្ឋសភា និង សមាជិក-សមាជិកា រាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជាឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ជាទី-មេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស ដោយបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្នុងពិធីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៩ ដែលបានកំពុងប្រព្រឹត្តទៅលើទឹកដីខេត្តតាកែវ ដែលជាខេត្ត មានវ័យចំណាស់ជាងគេមួយនៅកម្ពុជា និងជាទឹកដី «ដើមកំណើតនៃអរិយធម៌ខ្មែរ» ដ៏មានអត្ថន័យជ្រាលជ្រៅ នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តតាកែវ សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជន ដែលបានរួមសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទដ៏មានសារៈសំខាន់គឺ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ប្រកបដោយភាពអធិកអធម។ [ចាប់ផ្តើមសេចក្តីអធិប្បាយ ១] ថ្ងៃនេះ អាកាសធាតុល្អ។ កន្លងទៅ…