ការដកស្រង់ប្រសាសន៍របស់ សម្ដេចធិបតី ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Reuters [បកប្រែក្រៅផ្លូវការ ពីខ្សែវដេអូ រៀបចំដោយ FN]
[…] យើងជឿជាក់ថា ក្រុមប្រឹក្សាសន្តិភាពនឹងក្លាយជាការបន្ថែមដ៏មានតម្លៃមួយចំពោះយន្តការរបស់អង្គការអន្តរជាតិដែលមានស្រាប់ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កសាងនិងធានាសន្តិភាពនៅក្នុងតំបន់ជាច្រើនដែលរងផលប៉ះពាល់ និងរងការគំរាមកំហែងដោយសង្គ្រាម និងជម្លោះ។ នាពេលបច្ចុប្បន្ន កម្ពុជា មានបញ្ហាព្រំដែនជាមួយប្រទេសថៃអស់រយៈពេល ៦ខែកន្លងមកហើយៗ យើងសង្ឃឹមថា ក្រុមប្រឹក្សាសន្តិភាពក៏នឹងដើរតួនាទី ជួយស្តារសន្តិភាពនិងស្ថិរភាពរវាងប្រទេសកម្ពុជានិងប្រទេសថៃឡើងវិញផងដែរ […] […] ជាអកុសល រហូតមកដល់ពេលនេះ វានៅតែផុយស្រួយ។ យើងនៅតែមានកងកម្លាំងថៃកាន់កាប់ជ្រៅ ក្នុងទឹកដីកម្ពុជាក្នុងតំបន់ជាច្រើន។ នេះគឺហួសពីខ្សែព្រំដែនទាមទារដោយឯកតោភាគីដោយប្រទេសថៃទៅទៀត។ ជាមួយគ្នានេះ សកម្មភាពមួយចំនួនដែលត្រូវបានធ្វើឡើងដោយកងទ័ពថៃ មានដូចជាការដាក់កុងតៃន័រ និងលួសបន្លាដើម្បីបិទផ្លូវជាដើម … យើងមានប្រជាជនប្រហែល ៨០,០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ ដែលមិនអាចត្រឡប់ទៅផ្ទះវិញបានឥឡូវនេះ ដោយសារតែការបិទផ្លូវនោះ។ ដោយហេតុនេះ ទាំងនេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែវាជាការថ្លែងការពិតនៅនឹងកន្លែង […] […] វាបានបញ្ជាក់យ៉ាងច្បាស់រួចហើយថា ភាគីទាំងពីរនឹងប្រើប្រាស់ JBC ជាយន្តការមួយដោះស្រាយការងារកំណត់ព្រំដែន។ គ្មានយន្តការផ្សេងទៀត ឬការប្រើប្រាស់កម្លាំង អាច ផ្លាស់ប្តូរ ឬកំណត់ព្រំដែនរបស់ប្រទេសណាមួយបានទេ។ ដូច្នេះ ជំហររបស់យើងគឺថា ចង់ឲ្យ JBC នេះ ធានាថាការងារបច្ចេកទេសនឹងបន្តឡើងវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីកំណត់ថាដីទាំងនោះជាកម្មសិទ្ធិរបស់អ្នកណា។ កម្ពុជាមិនចង់…

