ប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយលោកតា លោកយាយ និងសិស្សានុសិស្សនៃអង្គការមូលនិធិកុមារ (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ

(១) អរគុណអង្គការ CCF និង PSE បានជួយដល់ប្រជាជនជាង ២០ឆ្នាំមកហើយ និយាយរួម ថ្ងៃនេះតោងគេមកទេ។ ទី១ សូមអរគុណចំពោះ Scott Neeson ដែលរៀបរាប់អំពីការវិវត្តនៃអង្គការ CCF ក្នុងរយៈពេល ២០ឆ្នាំ ដោយចាប់ផ្ដើមពីឆ្នាំ២០០៤។ យើងបានជួបគ្នា ១០ឆ្នាំហើយ ដែលខ្ញុំចាំ។ ដំបូងគឺឆ្នាំ២០១៤។ អម្បាញ់មិញ សួរទៅ ក្មួយៗខ្លះមិនទាន់កើតផង។ អញ្ចឹងបានន័យថាសមាជិកថ្មី។ មើលប៉ុន្មាននាក់កើតក្រោយឆ្នាំ ២០១៤? មានមួយចំនួន។ កាលហ្នឹងមិនដឹងនៅណា។ នៅលេងនៅលើមេឃនៅឡើយមិនទាន់ចុះ។ ជួបលោកតាលោកយាយនៅទីនេះច្រើន។ ថ្ងៃនេះ ក៏មានវត្តមានរបស់លោកស្រី Marie-France des Pallière ដែលមកពីខាងអង្គការ PSE ហើយក៏សូមអរគុណផងដែរ ដែលបានធ្វើសកម្មភាព ២៨ឆ្នាំហើយជួយទៅដល់ប្រជាពលរដ្ឋនៅតំបន់នេះ។ អញ្ចឹង ទាំង CCF ទាំង PSE ថ្ងៃនេះក៏បានមកជួបគ្នា។ តាមពិត ដូចគ្រួសាររបស់ខ្ញុំបានលើកអញ្ចឹង គឺខួបនៅថ្ងៃទី២០ ឯណោះ។ តាមពិត ចង់ធ្វើនៅថ្ងៃទី២០ ប៉ុន្តែដល់ថ្ងៃទី២០នេះ…

សារលើហ្វេសប៊ុក សម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបនឹងការសុំទោសរបស់ The Kanitha Show ទាក់ទងនឹងការបញ្ចេញមតិលើកម្មវិធី Gumball 3000

ជូនចំពោះប្អូនស្រី កន្និដ្ឋា (The Kanitha Show)! ខ្ញុំបានឃើញហើយនូវវីឌីអូរបស់ប្អូន និងសូមអរគុណ។ ខ្ញុំមិនបានប្រកាន់ខឹងនឹងប្អូនស្រីនោះទេ ព្រោះការបញ្ចេញមតិរបស់ប្អូនស្រីពាក់ព័ន្ធនឹងកម្មវិធី Gumball 3000 គឺបង្ហាញពីការព្រួយបារម្ភដែលកម្មវិធីនេះអាចប៉ះពាល់ដល់តម្លៃវប្បធម៌របស់ខ្មែរយើង និងប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋក្រីក្រ។ ខ្ញុំសូមបញ្ជាក់ប្រាប់ប្អូនស្រីថា ការរៀបចំទទួលក្រុមប្រតិភូ Gumball 3000 គឺជាការផ្ដួចផ្ដើមគំនិតរបស់វិស័យឯកជនកម្ពុជា ដែលចង់ទាញយកឱកាសដែលកម្មវិធី Gumball 3000 ឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីធ្វើការបង្ហាញបន្ថែមឲ្យពិភពលោកបានឃើញ អំពីសុខសន្តិភាព ស្ថិរភាព ភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា ភាពរួសរាយ រាក់ទាក់ ទន់ភ្លន់របស់ប្រជាជនខ្មែរយើង ក៏ដូចជាស្គាល់វប្បធម៌ សិល្បៈ និងសម្បត្តិបេតិកភណ្ឌដែលដូនតារបស់យើងបានកសាង។ ក្រៅពីនោះ ក៏មានរៀបចំកម្មវិធីសប្បុរសធម៌តាមរយៈការកៀរគរថវិកាដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលផ្ដល់ផលប្រយោជន៍ផ្ទាល់ សម្រាប់កូនចៅប្រជាពលរដ្ឋយើងក្នុងការថែទាំ និងព្យាបាលសុខភាព។ រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ បានផ្ដល់ការគាំទ្រចំពោះការរៀបចំកម្មវិធីនេះ ដោយគិតគូរទាំងជ្រុងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងការការពារតម្លៃនៃវប្បធម៌របស់យើង ជាពិសេសការគោរពនៅក្នុងតំបន់ប្រាសាទអង្គរវត្ត។ ជាការពិតណាស់ មានការយល់ឃើញ និងបញ្ចេញទស្សនៈខុសគ្នាចំពោះការរៀបចំកម្មវិធីនេះ ហើយវាមិនមែនជាបញ្ហាទេចំពោះការបញ្ចេញទស្សនៈខុសគ្នានោះ។ អ្វីដែលខ្ញុំសោកស្តាយ គឺថាការបញ្ចេញទស្សនៈខុសគ្នាចំពោះកម្មវិធីនេះ បានក្លាយទៅជាប្រធានបទដែលនាំឱ្យបងប្អូនខ្មែរយើងជជែកតតាំងគ្នា រហូតឡើងកំដៅខ្លាំងលើសពីការចាំបាច់។…