សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៦

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល​ គណៈអធិបតី ភ្ញៀវកិត្តិយស​ លោក លោកស្រី អ្នកនាងកញ្ញា សិល្បករ សិល្បការិនីបងប្អូនជនរួមជាតិទាំងអស់ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំ និងភរិយា មានសេចក្ដីសោមនស្សក្រៃលែង ដោយបានចូលរួមក្នុង «ទិវា–វប្បធម៌ជាតិ ៣ មីនា លើកទី២៧» និង «ពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនីទូទាំងប្រទេស លើកទី៦» ប្រកបដោយបរិយាកាសរីករាយ ។ នេះ ជាលើកទី ២ ដែលខ្ញុំ និង ភរិយា បានចូលរួម ក្នុងព្រឹត្តិការណ៍វប្បធម៌ជាតិប្រចាំឆ្នាំដ៏មានសារៈសំខាន់ ដើម្បីជាការរំឭកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ  កម្លាំងចិត្ត និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និង មានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ ។ លើសពីនេះ, ការប្រារព្ធទិវាជាតិជារៀងរាល់ឆ្នាំក៏ជាព្រឹត្តិការណ៍ពញ្ញាក់អារម្មណ៍ និងការបំផុសឱ្យជនរួមជាតិគ្រប់រូប, ទាំងក្នុង និងក្រៅប្រទេស រួបរួមគ្នាការពារ…

សុន្ទរកថានិងសេចក្តីអធិបបាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី « បញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម»

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយជាឧត្តមទីប្រឹក្សា គណៈសង្ឃនាយក ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់;សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ;ឯកឧត្តម លោកជំទាវ, សមាជិក សមាជិកា រាជរដ្ឋាភិបាល;ឯកឧត្តម លោកជំទាវ, លោក លោកស្រី, លោកតា លោកយាយ,បងប្អូនប្រជាពលរដ្ឋ និង សិស្សានុសិស្ស ជាទីស្រឡាញ់! ក្នុងទិវាប្រកបដោយមហានក្ខត្តឫក្សនាថ្ងៃនេះ, ខ្ញុំព្រះករុណាខ្ញុំ និង ភរិយា មានសេចក្តីសោមនស្ស និង ប្រកបដោយសទ្ធាជ្រះថ្លា ដោយបានចូលរួមក្នុង «ពិធីបើកការដ្ឋានសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌» ស្ថិតនៅក្នុងបរិវេណវត្តរាជបូណ៌ ដែលជាទី-តាំងវត្តអារាមដ៏ចំណាស់ រួមជាមួយសំណង់បេតិកភណ្ឌសាសនានា ។ ការជួបជុំនៅក្នុងឱកាសនេះ គឺស្ថិតក្នុងបរិយាកាសសប្បាយរីករាយ ដោយទទួលបានសមិទ្ធផលថ្មីមួយទៀត ក្នុងព្រះពុទ្ធសាសនា ហើយក៏បានឆ្លុះបញ្ចំាងអំពីតួនាទីគន្លឹះរបស់ព្រះពុទ្ធសាសនា ក្នុងការរួមចំណែកដល់ការលើកកម្ពស់ការប្រតិបត្តិអំពើល្អ, ការអប់រំចរិយាធម៌, សីលធម៌, ភាពសុខសាន្ត និង ភាពសុខដុមនៃសង្គម ។  ក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរព្រះគុណ អរគុណ និង វាយតម្លៃ…