សុន្ទរកថានិងសង្កថា សម្តេចធិបតី ហ៊ុន ម៉ាណែត បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល

ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និង អង្គពិធី ជាទីមេត្រី! ១. ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលសិស្សមន្ត្រី និង កម្មសិក្សាការី ដែលជាជ័យលាភីបានបញ្ចប់ការសិក្សា ដោយជោគជ័យ​នៅឆ្នាំ ២០២៣ និង ពិធីបើកវគ្គបណ្តុះបណ្តាលឆ្នាំសិក្សា ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល ។ ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួមអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សារៀនសូត្ររហូតសម្រេចបានសមិទ្ធផលជាទីមោទនៈ ហើយភាពជោគជ័យដ៏ធំនេះសម្រេចបាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ជ័យលាភី និង ការចូលរួមយ៉ាងសកម្មពីក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកសិក្សា ក៏ដូចជាកិច្ចគាំទ្រពីសំណាក់ស្វាមី ឬ ភរិយា និង ក្រុមគ្រួសារ របស់សិស្សសិក្ខាកាមទាំងអស់។…

សេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន

ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមជួបជាមួយនឹងប្រជាពលរដ្ឋយើងយ៉ាងច្រើនកុះករនៅថ្ងៃនេះ។ តាមរបាយការណ៍អម្បាញ់មិញ គឺមានប្រជាពលរដ្ឋជាង ២០០០ នាក់ ដែលបានអញ្ជើញចូលរួម … និងមានប្រជាពលរដ្ឋជាច្រើននាក់ទៀតដែលចង់ចូល(រួម) ប៉ុន្តែដោយសារយើងអស់សាល(មិនអាចដាក់មនុស្សលើពី ២០០០នាក់) សាលនៅតូក្យូអស់ធំត្រឹមហ្នឹងហើយ។ អញ្ចឹងក៏សូមអរគុណណាស់ចំ​ពោះការចូលរួម ហើយក៏សុំទោសចំពោះបងប្អូនដែលមិនបានចុះឈ្មោះទាន់នៅក្នុងការចូលរួមនេះ។ ថ្ងៃនេះមាននិយោជករបស់ជប៉ុនជាង ៩០នាក់។ អម្បាញ់មិញ ចូលមក ស្មានតែគាត់ខ្មែរ។ ស្លៀកពាក់ខោអាវខ្មែរទៅដូចខ្មែរមែនទែន។ ដល់ចេញភាសាមក(ទើបដឹងថាជាជនជាតិជប៉ុន)។ អរគុណណាស់ ចំពោះការចូលរួម។ ទាល់តែបងប្អូនជួយបកប្រែឱ្យផង ព្រោះខ្ញុំមិនចេះជប៉ុនទេ។​ ចេះតែ Arigatou gozaimasu។ (១) ស្មារតីរួបរួមគ្នា ជាស្មារតីជាតិនិយម ល្ងាចមិញ ឃើញ monsieur មួយនោះនៅជប៉ុន បង្ហោះសារ ហើយខ្ញុំចេះតែចង់សើច។ គេថា “ហ៊ុន ម៉ាណែត ដឹកមនុស្សរាប់ពាន់នាក់ពីភ្នំពេញ យកមកចូលរួមកម្មវិធី”។ ខ្ញុំសួរលោកអ៊ំ​(ម្នាក់នោះ) គាត់មក(រស់នៅជប៉ុន) ៤០ឆ្នាំ, បងស្រីខ្លះ(មករស់នៅ) ២០ឆ្នាំ និងជាង ៣០ឆ្នាំ។ មិនដឹងដឹកពីកាលណាមកទេ។ ដែលគេថា “ដឹកមករាប់ពាន់នាក់” អញ្ចឹងយន្តហោះ…