សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចែកសញ្ញាបត្រសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ខ្ញុំព្រះករុណាខ្ញុំ​ សូមថ្វាយបង្គំព្រះតេជព្រះគុណ សមណនិស្សិត ជ័យលាភីគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ;ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាលឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡាគណៈធិបតី ភ្ញៀវកិត្តិយស គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិកសិក្សា និងនិសិ្សតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមជាអធិបតី នៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភីចំនួន ៣ ៥៣០ អង្គ/នាក់ ក្នុងនោះ ជ័យលាភី ជា ស្ត្រី ១ ៨២២ នាក់ ស្មើនឹង ៥១,៦១% ដែលបាន​បញ្ចប់ការសិក្សា​ដោយជោគជ័យ​ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) អ្នកទីមួយក្នុងត្រកូល ដែលបានរៀនចប់ឧត្តមសិក្សា, មាននិស្សិតវ័យជាង ៦០ឆ្នំា (ទី១) ស្រីៗច្រើនជាង ប្រុស។ ទី២ សូមអបអរសាទរចំពោះភាពជោគជ័យរបស់និស្សិតទាំងអស់ ដែលបានតស៊ូពុះពារការលំបាក…