សេចក្ដីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សំណេះសំណាលជាមួយកីឡាករ/ការនី មន្ត្រីបច្ចេកទេស យុទ្ធគុនចម្រុះខ្មែរ រៀបចំនិងត្រៀមចូលប្រកួតក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះ

សម្តេចធិបតី៖ សុខសប្បាយទេ? មិនទាន់សប្បាយទេ ទាល់តែប្រកួតហើយសិន។ កំពុងភ័យ។ អរគុណ(ដែលបានមកជួបជុំគ្នា)នៅថ្ងៃនេះ។ លោកគ្រូ ព្រឹទ្ធាចារ្យគុណបុរាណ ឯកឧត្តម គណៈធិបតីទាំងអស់​បងប្អូនដែលចូលប្រកួតកីឡា មកពីខាងកងទ័ព មកពីខាងស៊ីវិលតាមក្លឹប តាមសហគមន៍ សហព័ន្ធ ដែលចូលរួមច្រើនកុះករនៅថ្ងៃនេះ (១) ក្បាច់គុនបុរាណខ្មែរ ៧ប្រភេទ ចូលរួមប្រកួតតាមរូបមន្តស្រដៀងនឹង Mixed Martial Arts ថ្ងៃនេះ ខ្ញុំមកក្រៅផ្លូវការ លួចមើលការសម ដោយសារនៅថ្ងៃ ១៨(តុលាខាងមុខ)នេះ យើងត្រូវបើក(ការប្រ​កួត)។ ការរៀបចំនេះ មានគោលបំណងប្លែកពីមុនបន្តិច។ ប្លែកត្រង់ថា ការប្រកួតលើកនេះ គឺយើង(ប្រកួត)ចម្រុះ។ យើងយកក្បាច់គុនបុរាណខ្មែរ ៧ប្រភេទខុសគ្នា ចូលរួមប្រកួតជាមួយគ្នា ដោយយករូបមន្តស្រដៀង​គ្នានឹង Mixed Martial Arts កាលពីខ្ញុំបើក(ព្រឹត្តិការណ៍)ប៉ុន្មានខែមុននោះ។ តាមពិត ខ្ញុំធ្លាប់មានគំនិតនេះ ៥ឬ៦ ឆ្នាំហើយ តាំងពីនៅកងទ័ព។ កាលនោះ បបួលខាងទូរទស្សន៍មួយចំនួនរៀបចំធ្វើ ប៉ុន្តែយើងមិនទាន់(រៀបចំ)ចេញ។ យើងធ្លាប់តែមានគុនខ្មែរជាមួយគុនខ្មែរ ល្បុក្កតោជាមួយល្បុក្កតោ។ ឥឡូវ យើងសាក Mixed Martial…