សង្កថាសម្ដេចធិបតី ហ៊ុន ម៉ាណែត “ប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី”

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាថ្នាក់ដឹកនាំ តំណាងស្ថានទូត អង្គទូតនានាប្រចាំកម្ពុជាគណៈប្រតិភូ ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ អង្គពិធីទាំងមូលជាទីមេត្រី! (១) រាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍ លើកកម្ពស់ជីវភាពរស់នៅ ប្រែក្លាយប្រទេសពីបែកបាក់ជាតិ ទៅសាមគ្គីភាព និងសមាហរណកម្មជាមួយពិភពលោក ថ្ងៃនេះ  ខ្ញុំមានការសេចក្ដីរីករាយ ដែលបានមកចូលរួមក្នុង «ពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា»។  ខ្ញុំសូមអបអរសាទរ និង វាយតម្លៃខ្ពស់ចំពោះអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគម អ្នកឧកញ៉ាឧកញ៉ា អនុប្រធាន ក៏ដូចជាសមាគម ០៩ ចូលរួមគ្នាបង្កើតជាសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជានេះឡើង។ នេះគឺជាជំហានមួយសំខាន់ ហើយគឺជាយន្ដការដែលយើងចង់បានក្នុងភាពជាដៃគូរវាងរដ្ឋនិងឯកជន។ គោលដៅរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល ៤៥ឆ្នាំនេះ គឺតែមួយគត់ ជំរុញការអភិវឌ្ឍប្រទេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ធ្វើយ៉ាងណាឱ្យប្រទេសរបស់យើងប្រែក្លាយពីប្រទេសមួយ ដែលធ្លាប់តែមានប្រវត្តិជូរជត់ដោយសង្រ្គាម ៥០០ឆ្នាំ នៃការបែកបាក់ហែកហួរ, ៥០០ឆ្នាំ នៃការស្លាប់ នៃការវិនាស បែកបាក់ឯកភាពជាតិ ទៅជាការសាមគ្គី…

សេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសអូស្រ្តាលី និងញូវហ្សេលេន

សូមគោរពឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ កូនក្មួយ ដែលបានចូលរួមជួបជុំគ្នានៅថ្ងៃនេះ នៅទីក្រុង Melbourne ហើយក៏អរគុណណាស់ ចំពោះការរៀបចំកម្មវិធីដ៏អធិកអធមនេះ។ ខ្ញុំសូមឆ្លៀតឱកាសនេះពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ផ្ញើជូនលោកតាលោកយាយ អ៊ំ ពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់។ តាមរបាយការណ៍ឯកឧត្តម ឯកអគ្គរាជទូត បានបង្ហាញថា លើកក្រោយទាល់តែរៀបនៅស្តាត។ តាមពិត តាមរបាយការណ៍ដែលក្រុមការងារបានជូនដំណឹងមក គឺមានអ៊ំ ពូមីង ប្រហែលខ្ទង់ ៣០០ នាក់ទៀត ដែលមិនបានចូល ដោយសារចុះឈ្មោះយឺត និងដោយសារយើងរកកន្លែងមិនបាន(ធំ)។ នៅទីនេះ យកអស់ហើយមួយជាន់នេះ។ មួយជាន់ មួយបន្ទប់នេះ (ដាក់បាន)ជាង ១១០០ នាក់ជាង ហើយថែមមួយបន្ទប់ទៀត ជិត ៥០០ នាក់ជាង ថាខ្ទង់ ៥០០នាក់។ តខ្សែ(បញ្ចាំង)ទូរទស្សន៍ទៅ។ អញ្ចឹងថា រកមើលកន្លែងណាផ្សេងទៀត ថែមបន្ទប់ ថែមអី ថែមមិនចេញទេ។ នៅអូស្ដ្រាលី ធម្មតានៅក្នុងសាលនីមួយៗ…