សុន្ទរកថា និងប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឲ្យដំណើរការ «ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ តំណាងដៃគូអភិវឌ្ឍ សមាជិក សមាជិកានៃអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។  សមិទ្ធផល​ថ្មី​នេះ គឺជាវឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨» ដែលជាកម្មវិធីគោលនយោបាយអាទិភាពទី ៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលខ្ញុំបានប្រកាសដាក់ឱ្យអនុវត្តនៅចុងឆ្នាំ២០២៣។ អស់រយៈពេលជាង ១ ឆ្នាំ កន្លងមកនេះ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធបានចូលរួម ប្រកបដោយស្មារតីបុរេសកម្ម ការទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ដូច​ដែលបានបញ្ជាក់ក្នុងរបាយការណ៍លម្អិតរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល​ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ជាក់ស្តែង ការរៀបចំ និងការដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសឲ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវស្តីពី “ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា”

ឯកឧត្តម, លោកជំទាវ, សមាជិក-សមាជិកា, ព្រឹទ្ធសភា, រដ្ឋសភា និង រាជរដ្ឋាភិបាល;ឯកឧត្តម, លោកជំទាវ, ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត, តំណាងដៃគូអភិវឌ្ឍ;ឯកឧត្តម, លោកជំទាវ, លោក-លោកស្រី និង ភ្ញៀវកិត្តិយស ជាតិ និង អន្តរជាតិ, ជាទីមេត្រី! ខ្ញុំពិតជាមានក្តីសោមនស្សយ៉ាងក្រៃលែង ដែលបានធ្វើជាអធិបតី ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នាថ្ងៃនេះ។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម, ដែលមាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន, ជាមួយនឹងការចូលរួមដែលមិនអាចខ្វះបានពីសំណាក់ក្រសួងសុខាភិបាល, ក្រោមការដឹកនាំរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា, រដ្ឋមន្ត្រី ក្រសួងសុខាភិបាល, និង គ្រប់ក្រសួង-ស្ថាប័ន និង ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំផែនទីបង្ហាញផ្លូវនេះ រហូតសម្រេចបានជោគជ័យ និង ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការដ៏មហោឡារិក នាពេលនេះ ។ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម, លោកជំទាវ,…