សុន្ទរកថានិងសង្កថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រជូនគរុនិស្សិត គរុសិស្ស និងសម្ពោធអគារអន្តេវាសិកដ្ឋានគ្រូ វិទ្យាស្ថានជាតិគរុកោសល្យ រាជធានីភ្នំពេញ

ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាលគណៈធិបតី ភ្ញៀវកិត្តិយសជាតិ តំណាងដៃគូអភិវឌ្ឍន៍សាស្រ្តាចារ្យ បុគ្គលិកសិក្សា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញគរុសិស្ស គរុនិស្សិតជ័យលាភី និងអង្គពិធីទាំងមូលជាទីមេត្រី! [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) អត្រានៃការបោះបង់ការសិក្សាជាគរុសិស្សមានកំរិតទាប ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួម ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្សជំនាន់ទី ២ និងគរុនិស្សិតជំនាន់ទី ៣១ ក៏ដូចជាសម្ពោធដាក់ឱ្យប្រើប្រាស់អគារ អន្តេវាសិកដ្ឋានគ្រូ មួយខ្នង ៤ ជាន់ ៧០ បន្ទប់ ដែលយើងទើបកាត់ខ្សែបូអម្បាញ់មិញនេះ។ សូមអរគុណណាស់ចំពោះរបាយការណ៍របស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា។ អរគុណណាស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជននិងកីឡា ក៏ដូចជាវិទ្យាស្ថាន ដែលបានខិតខំប្រឹងប្រែងនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលយើងតំឡើងពីកម្រិតមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានី មកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ឆ្នាំ ២០១៧ កន្លងមកនេះ ៧ឆ្នាំមុន។ ថ្ងៃនេះ ខ្ញុំសូមអបអរសាទរដល់គរុសិស្ស/និស្សិតជ័យលាភីទាំង ២៦៦នាក់ ដែលបានពុះពារប្រឹងប្រែង ដើម្បីសម្រេចនូវគោលបំណងបញ្ចប់ការសិក្សាដោយជោគជ័យ។ យើងចប់ពីការធ្វើជាកូនសិស្ស ចេញទៅធ្វើជាគ្រូ។ ត្រឡប់ពីម្ខាងទៅម្ខាង។ ពីអង្គុយក្នុងថ្នាក់…

សេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន

ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមជួបជាមួយនឹងប្រជាពលរដ្ឋយើងយ៉ាងច្រើនកុះករនៅថ្ងៃនេះ។ តាមរបាយការណ៍អម្បាញ់មិញ គឺមានប្រជាពលរដ្ឋជាង ២០០០ នាក់ ដែលបានអញ្ជើញចូលរួម … និងមានប្រជាពលរដ្ឋជាច្រើននាក់ទៀតដែលចង់ចូល(រួម) ប៉ុន្តែដោយសារយើងអស់សាល(មិនអាចដាក់មនុស្សលើពី ២០០០នាក់) សាលនៅតូក្យូអស់ធំត្រឹមហ្នឹងហើយ។ អញ្ចឹងក៏សូមអរគុណណាស់ចំ​ពោះការចូលរួម ហើយក៏សុំទោសចំពោះបងប្អូនដែលមិនបានចុះឈ្មោះទាន់នៅក្នុងការចូលរួមនេះ។ ថ្ងៃនេះមាននិយោជករបស់ជប៉ុនជាង ៩០នាក់។ អម្បាញ់មិញ ចូលមក ស្មានតែគាត់ខ្មែរ។ ស្លៀកពាក់ខោអាវខ្មែរទៅដូចខ្មែរមែនទែន។ ដល់ចេញភាសាមក(ទើបដឹងថាជាជនជាតិជប៉ុន)។ អរគុណណាស់ ចំពោះការចូលរួម។ ទាល់តែបងប្អូនជួយបកប្រែឱ្យផង ព្រោះខ្ញុំមិនចេះជប៉ុនទេ។​ ចេះតែ Arigatou gozaimasu។ (១) ស្មារតីរួបរួមគ្នា ជាស្មារតីជាតិនិយម ល្ងាចមិញ ឃើញ monsieur មួយនោះនៅជប៉ុន បង្ហោះសារ ហើយខ្ញុំចេះតែចង់សើច។ គេថា “ហ៊ុន ម៉ាណែត ដឹកមនុស្សរាប់ពាន់នាក់ពីភ្នំពេញ យកមកចូលរួមកម្មវិធី”។ ខ្ញុំសួរលោកអ៊ំ​(ម្នាក់នោះ) គាត់មក(រស់នៅជប៉ុន) ៤០ឆ្នាំ, បងស្រីខ្លះ(មករស់នៅ) ២០ឆ្នាំ និងជាង ៣០ឆ្នាំ។ មិនដឹងដឹកពីកាលណាមកទេ។ ដែលគេថា “ដឹកមករាប់ពាន់នាក់” អញ្ចឹងយន្តហោះ…