សុន្ទរកថានិងសេចក្តីដកស្រង់ប្រសាសន៍សង្កថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី «បិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា»
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;ឯកឧត្តម លោកជំទាវ គណៈអធិបតី លោក លោកស្រី ភ្ញៀវកិត្តិយស;ថ្នាក់ដឹកនាំ និង ប្អូនៗសមាជិក សមាជិកា កាយរឹទ្ធិជាតិកម្ពុជាទំាងអស់ ជាទី-មេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្ស ដោយបានចូលរួមក្នុង «ពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា» ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ប្រកបដោយជោគជ័យ និង ទទួលលទ្ធផលគួរជាទីមោទនៈ ។ [ផ្តើមសេចក្តីអធិប្បាយទី១] ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណចំពោះការផ្តល់កិត្តិយសដល់រូបខ្ញុំនិងភរិយា ក៏ដូចជាគរុគណនៃកាយរឹទ្ធិជាតិកម្ពុជា។ ខ្ញុំសូមអបអរសាទរនូវសមិទ្ធផលដែលកាយរឹទ្ធិជាតិកម្ពុជាសម្រេចបាននាពេលកន្លងមក។ អម្បាញ់មិញ (មានអារម្មណ៍)ចង់ភ្ញាក់ ព្រោះធម្មតាធ្លាប់តែឃើញសិស្សៗ នៅតាមសាលាទះដៃ ៣ដង។ ដល់ថ្ងៃនេះឃើញសុទ្ធតែនាយក សុទ្ធតែថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទះដៃ ៣ដង។ គាត់ទះដៃខ្លាំងជាងក្មេងៗទៀត។ គ្រួសារខ្ញុំងាកមកអម្បាញ់មិញថា កាយរឹទ្ធិនារី ចាញ់កាយរឹទ្ធិជាតិ ត្រង់ទះដៃ ៣ដង។ អញ្ចឹង សូមអបអរសាទរចំពោះសមិទ្ធផលនេះ។ [ចប់សេចក្តីអធិប្បាយ១] មហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា ពិតជាមានសារៈសំខាន់ សម្រាប់ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា…