សុន្ទរកថារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ ក្រោមមូលបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»

ឯកឧត្តម លោកជំទាវ; គណៈប្រតិភូកិត្តិយសទាំងអស់ អង្គពិធីជាទីមេត្រី ! ខ្ញុំពិតជាមានសេចក្តីសោមនស្ស ក្នុងការស្វាគមន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី មកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមក្នុង សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (UNODC-ROSEAP) និងមជ្ឈមណ្ឌលសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់ និងសន្តិសុខចម្រុះឡានឆាង-មេគង្គ (LMLECC) ដែលបានសហការឧបត្ថម្ភក្នុងការរៀបចំកិច្ចប្រជុំនេះ។ យើងជួបជុំគ្នានាថ្ងៃនេះ ដើម្បីផ្លាស់ប្តូរទស្សនៈ និងបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំ និងរួមគ្នាប្រឆាំងនឹងការគំរាមកំហែងដ៏ស្មុគស្មាញបំផុតមួយ នៃយុគសម័យឌីជីថលរបស់យើង។ ភាពជាអ្នកដឹកនាំពិតប្រាកដ និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យយើងប្រឈមមុខនឹងបញ្ហាប្រឈមបន្ទាន់នានា ប្រកបដោយភាពច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់។ ការប្រឈមមុខនឹងឧក្រិដ្ឋកម្ម ឆ្លងដែន ដែលកំពុងលេចឡើងថ្មីនេះ ទាមទារឱ្យមានភាពក្លាហាន ក្នុងការទទួលយកការពិតដ៏លំបាកនេះដោយផ្ទាល់, ការទទួលស្គាល់ចំណុចខ្សោយជាប្រព័ន្ធ និងការដោះស្រាយបញ្ហាស្មុគស្មាញនានា ដោយគ្មានការស្ទាក់ស្ទើរ ឬការយោគយល់ឡើយ។ ឯកឧត្តម លោកជំទាវ លោក លោកស្រី! បុព្វបុរសខ្មែរបានសាងសង់ប្រាសាទអង្គរវត្តដ៏អស្ចារ្យ ហើយបានបន្សល់ទុកនូវអរិយធម៌ដ៏រុងរឿង និងមរតកដ៏យូរអង្វែងដល់មនុស្សជាតិ។…

សុន្ទរកថា និងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ »

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា;ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវ-កិត្តិយសជាតិ-អន្តរជាតិ;បងប្អូនជនរួមជាតិ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដែលបានមកចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ» ដ៏អធិកអធម នាពេលនេះ។ រាជរដ្ឋាភិបាល    មន្ដ្រីរាជការ, កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស, ពិតជាមានមោទនភាពក្រៃលែង ចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមិទ្ធផលសាធារណៈថ្មីមួយទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូន និង ការធ្វើដំណើរតាមផ្លូវអាកាស ក៏ដូចជាតភា្ជប់កម្ពុជា ជាមួយសកលលោកទាំងមូល។ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលកំពុងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ និង អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ សបញ្ជាក់អំពីការរីកចម្រើននៃសង្គម-សេដ្ឋកិច្ចជាតិលើគ្រប់  វិស័យ, ជាពិសេស វិស័យដឹកជញ្ជូនតាមផ្លូវអាកាស ដែលបាន និង…

សុន្ទរកថា និងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ Southeast Asia

ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំព្រះតេជគុណ សាមណៈ ​​និងស្សិតជ័យលាភីគ្រប់គ្រព្រះអង្គ ជាទីសក្ការៈ;ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលឯកឧត្តមបណ្ឌិត សៀន សុវណ្ណា ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ​សៅអ៊ីសថ៍អេសៀ និងគណៈធិបតីភ្ញៀវកិត្តិយស គណៈគ្រប់គ្រង សាស្ត្រាចារ្យ​​ បុគ្គលិកសិក្សា និស្សិតជ័យលាភីនិងតំណាងក្រុមគ្រួសារនិស្សិត ទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមក្នុងពិធីចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ជូនប្អូនៗ ក្មួយៗនិស្សិតជ័យលាភីចំនួន ១ ៥១៨ អង្គ/នាក់ (នារី ៨៩១ នាក់ ស្មើនឹង ៥៨,៧%) នៃ​សាកលវិទ្យាល័យសៅស៍-អ៊ីសថ៍អេយសៀ នាពេលនេះ ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) សៀមរាបមានសក្ដានុពលច្រើន តែទេសចរអាចជំរុញកំណើន ភ្ជាប់ឱកាសនិងវិស័យផ្សេងៗ នេះជាលើកទី២ ដែលខ្ញុំបានមកជួបនិស្សិតនៅ សាកលវិទ្យាល័យ Southeast Asia ក្រោយពីបានជួបសំណេះសំ​ណាលកាលពីខែឧសភា២០២៣។ បើជាមួយឯកឧ្តតម សៀន សុវណ្ណា យើងបានជួបគ្នាក្នុងឱកាសចែកសញ្ញាបត្រ​៤ដងហើយ។…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បុណ្យឆ្លងព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់

ខ្ញុំព្រះករុណា ខ្ញុំសូមក្រាបថ្វាយបង្គំព្រះមេគុណខេត្តពោធិ៍សាត់ទាំង២គណៈ ព្រះតេជគុណ ព្រះរាជាគណៈព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ!ឯកឧត្តម លោកជំទាវ, សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល,គណៈអធិបតី ភ្ញៀវកិត្តិយស សីលវន្ត សីលវតី លោកយាយ លោកតា លោកគ្រូ អ្នកគ្រូក្មួយៗសិស្សានុសិស្សទាំងអស់ អ៊ំ ពូ មីងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញចូលរួមនៅកម្មវិធីថ្ងៃនេះ។ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមអបអរសាទរ នូវសមិទ្ធផលដ៏ធំធេងមួយនេះគឺព្រះ « ព្រះបទុមចេតិយនៅក្នុងវត្តមណីរតនារាម» ក្រុងពោធិ៍សាត់, ខេត្តពោធិ៍សាត់ នៅថ្ងៃនេះ។ [ផ្ដើមសេចក្ដីអធិប្បាយ១] (១) សម្ពោធសមិទ្ធផលពុទ្ធសាសនាលើកទី១ តាំងពីរាជរដ្ឋាភិបាលថ្មីបង្កើត ចូលរួមជាមួយលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនទាំងអស់។ តាមដឹងអញ្ជើញមកពី ២៥ រាជធានី/ខេត្តជុំគ្នា។ ល្ងាចមិញ ឮថាភោជនីយដ្ឋាននៅពោធិ៍សាត់ពេញ សណ្ឋាគារផ្ទះសំណាក់ពេញ។ អញ្ចឹងចូលឆ្នាំលឿនបន្តិចនៅពោធិ៍សាត់។ អម្បាញ់មិញ ចូលមកជួបជាមួយលោកតា លោកយាយ អ៊ំ ពូ មីង…

សុន្ទរកថានិងសេចក្ដីអត្ថាធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

ឯកឧត្តម វ៉ាង យូបូ អភិបាលខេត្ត  យូណាន នៃសាធារណរដ្ឋប្រជាមានិតចិនឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយសក្នុងអង្គពិធី និងបងប្អូនជនរួមជាតិជាទីស្រឡាញ់រាប់អាន ថ្ងៃនេះ, ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយដែលបានចូលរួមជាមួយ ឯកឧត្តម វ៉ាង យូបូ និង ឯកឧត្តម វ៉ាង វិនធាន រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា និងប្រជាពលរដ្ឋទាំងអស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ « អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតនៅក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែបានជួយជំរុញវិនិយោគិនចិនឱ្យចូលរួមមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានផ្តល់នូវជំនួយឥតសំណង និងកម្ចីសម្បទានឥតសំណងដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ ការសាងសងហេដ្ឋរចនាសម្ព័ន្ធទាំងផ្នែកទន់ ទាំងផ្នែករឹងរបស់កម្ពុជានាពេលកន្លងមក ជាពិសេសការវិនិយោគលើធនធានមនុស្ស ផ្លូវ ទឹក ភ្លើង។ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភាបានសម្រេចបន្តយក មនុស្សជាអាទិភាពគន្លឹះទី ១ ហើយផ្លូវ ទឹក ភ្លើង…