សេចក្ដីអធិប្បាយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី សំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង
ឯកឧត្តម លោកជំទាវ គណៈអធិបតី ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមការងារ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារ រាជរដ្ឋាភិបាលចុះជួយតាមបណ្តាឃុំ ស្រុក ខេត្តទាំងអស់ ដែលមានវត្តមាននៅទីនេះ លោកអ៊ំពូមីង បងប្អូន ដែលអញ្ជើញមកពី ១១ស្រុក នៅក្នុងចំណោម ១៤ស្រុក¿ក្រុងនៃខេត្តបាត់ដំបង ជាងមួយម៉ឺនគ្រួសារ។ ជាដំបូង សូមអរគុណណាស់ចំពោះការរៀបចំសម្រួលនៅក្នុងការរៀបចំកម្មវិធីថ្ងៃនេះ ក៏ដូចជាការដឹកជញ្ជូនប្រ ជាពលរដ្ឋនៅខេត្តបាត់ដំបងយើង។ នៅទូទាំងប្រទេសឆ្នាំនេះ យើងមានទឹកជំនន់ (ដែល)មានបញ្ហាពីរ៖ ទឹកភ្លៀងនិងទឹកទន្លេ ឡើងពេលជាមួយគ្នា។ ទឹកធំធ្វើឲ្យប៉ះពាល់ ៧ខេត្តក្រុង។ ក្នុងនោះមានដូច ១២ម៉ឺនគ្រួសារ ដែលប៉ះពាល់។ ថ្ងៃនេះ នៅខេត្តបាត់ដំបង មានវត្តមាននៅទីនេះមួយម៉ឺនគ្រួសារ។ អ្នកពាក់ព័ន្ធច្រើនជាងគេនៅខេត្តបាត់ដំបងមានជាង ៦ម៉ឺនគ្រួសារ ក្នុងចំណោម ១២ម៉ឺនគ្រួសារ(ដែលរងការប៉ះពាល់) ឬជាង ៥០ភាគរយ ដែលប៉ះពាល់នៅខេត្តបាត់ដំបង។ សូមអរគុណលោកអ៊ំពូមីង ដែលខ្ញុំចូលមក បានសរសើរថាស្អាតហើយក្មេងទៀត។ ថ្ងៃនេះ អ្នកសារព័ត៌មានខ្ញុំ ស៊្រុន រៀងគ្រាន់បើ ថាអត់ជ្រួញ។ ថ្ងៃមុន ចុះទៅជួបជនភៀសសឹក…

