សុន្ទរកថា និងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី
ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី;លោកជំទាវ ឯកឧត្តម, លោកស្រី លោក សមាជិក-សមាជិកា នៃអង្គសន្និបាត ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមជាអធិបតីក្នុងពិធីបិទ «សន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ ២០២៤» របស់ក្រសួងកិច្ចការនារី ជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងកិច្ចការនារី នាពេលនេះ ។ ការរៀបចំសន្និបាតនាឱកាសនេះ ពិតជាមានសារៈសំខាន់ ដោយអ្នករៀបចំយុទ្ធសាស្រ្ត អ្នកអនុវត្ត និងភាគីពាក់ព័ន្ធទំាងអស់បានជួបជុំគ្នា ដើម្បីធ្វើការពិនិត្យឡើងវិញនូវសមិទ្ធផលសម្រេចបាន, ចំណុចខ្វះខាត, និងបញ្ហាប្រឈម ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈទី ៥ របស់ក្រសួងកិច្ចការនារី ដើម្បីរួមចំណែកលើកកម្ពស់ឱ្យកាន់តែប្រសើរឡើងនូវស្ថានភាព, ឋានៈ តួនាទី និងសិទ្ធិរបស់ស្រ្តីនៅក្នុងគ្រួសារ និងសង្គមជាតិ ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមកោតសរសើរ និង…