សេចក្ដីអធិប្បាយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណ ពានរង្វាន់សម្ដេចធិបតី

ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈធិបតី ភ្ញៀវកិត្តិយសជាតិ ព្រឹទ្ធាចារ្យ យុទ្ធគុនខ្មែរបុរាណ ក្រុមគ្រូបង្វឹក កីឡាករ កីឡាការិនី និងអង្គពិធីជាទីមេត្រី! (១) ការប្រកួតក្បាច់គុនខ្មែរចម្រុះមានការចូលរួមពីបងប្អូនកីឡាករ ៥៥ អង្គភាព/ក្លឹប/សហព័ន្ធ ថ្ងៃនេះ ខ្ញុំមិនមានអ្វីច្រើនទេ។ បីថ្ងៃហើយ បងប្អូនបានប្រកួតដោយយកចិត្តទុកដាក់ ទាំងគ្រប់គ្រងការប្រកួត។ តាមពិត ខ្ញុំអត់បាន(មក)មើលផ្ទាល់ទេ រហូតដល់ល្ងាចនេះ ប៉ុន្តែមើលជាប់តាម live។ ទៅដល់ឥណ្ឌូនេស៊ី ក៏អង្គុយមើលដែរ។ ឃើញថាការប្រកួត និងសំដែងក្នុងរយៈពេលបីថ្ងៃនេះបានរលូន។ ខ្ញុំសូមអរគុណ ចំពោះគណៈកម្មការរៀបចំ។ តាមពិត ការរៀបចំនេះ ប្រថុចញ៉ុច ដោយសារផែនការដំបូងគឺត្រៀមរៀបចំនៅឆ្នាំក្រោយ។ ប៉ុន្តែខ្ញុំថា ខ្ញុំស៊ីញ៉េច្រឡំទេ ធ្វើឆ្នាំហ្នឹងតែម្ដង ដើម្បីបានប្រមូលរៀបចំប្រកួតនេះ។ ក្នុងរយៈពេលដ៏ខ្លី គណៈកម្មការបានរៀបចំបានល្អ ប៉ុន្តែសំខាន់បំផុត គឺមានការចូលរួមយ៉ាងច្រើនកុះករអំពីបងប្អូនកីឡាករពីច្រើនសហព័ន្ធ ច្រើនអង្គភាព សរុបទៅដូចមាន ៥៥ អង្គភាព/ក្លឹប/សហព័ន្ធ ផ្សេងៗ។ (២) មិនថាឈ្នះឬចាញ់ គោលដៅធំនៃការប្រកួតគឺគោរព​ស្រលាញ់ និងមិត្តភាព ឆ្នាំនេះ យើងប្រកួតបីថ្ងៃ…

សេចក្ដីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សំណេះសំណាលជាមួយកីឡាករ/ការនី មន្ត្រីបច្ចេកទេស យុទ្ធគុនចម្រុះខ្មែរ រៀបចំនិងត្រៀមចូលប្រកួតក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះ

សម្តេចធិបតី៖ សុខសប្បាយទេ? មិនទាន់សប្បាយទេ ទាល់តែប្រកួតហើយសិន។ កំពុងភ័យ។ អរគុណ(ដែលបានមកជួបជុំគ្នា)នៅថ្ងៃនេះ។ លោកគ្រូ ព្រឹទ្ធាចារ្យគុណបុរាណ ឯកឧត្តម គណៈធិបតីទាំងអស់​បងប្អូនដែលចូលប្រកួតកីឡា មកពីខាងកងទ័ព មកពីខាងស៊ីវិលតាមក្លឹប តាមសហគមន៍ សហព័ន្ធ ដែលចូលរួមច្រើនកុះករនៅថ្ងៃនេះ (១) ក្បាច់គុនបុរាណខ្មែរ ៧ប្រភេទ ចូលរួមប្រកួតតាមរូបមន្តស្រដៀងនឹង Mixed Martial Arts ថ្ងៃនេះ ខ្ញុំមកក្រៅផ្លូវការ លួចមើលការសម ដោយសារនៅថ្ងៃ ១៨(តុលាខាងមុខ)នេះ យើងត្រូវបើក(ការប្រ​កួត)។ ការរៀបចំនេះ មានគោលបំណងប្លែកពីមុនបន្តិច។ ប្លែកត្រង់ថា ការប្រកួតលើកនេះ គឺយើង(ប្រកួត)ចម្រុះ។ យើងយកក្បាច់គុនបុរាណខ្មែរ ៧ប្រភេទខុសគ្នា ចូលរួមប្រកួតជាមួយគ្នា ដោយយករូបមន្តស្រដៀង​គ្នានឹង Mixed Martial Arts កាលពីខ្ញុំបើក(ព្រឹត្តិការណ៍)ប៉ុន្មានខែមុននោះ។ តាមពិត ខ្ញុំធ្លាប់មានគំនិតនេះ ៥ឬ៦ ឆ្នាំហើយ តាំងពីនៅកងទ័ព។ កាលនោះ បបួលខាងទូរទស្សន៍មួយចំនួនរៀបចំធ្វើ ប៉ុន្តែយើងមិនទាន់(រៀបចំ)ចេញ។ យើងធ្លាប់តែមានគុនខ្មែរជាមួយគុនខ្មែរ ល្បុក្កតោជាមួយល្បុក្កតោ។ ឥឡូវ យើងសាក Mixed Martial…

សុន្ទរកថានិងសង្កថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកជាផ្លូវការ ”ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី ២”

លោក Gordon Tang អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងជាប្រធានសមាគមកីឡាយុទ្ធគុនចម្រុះអាស៊ីឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគណៈអធិបតីភ្ញៀវកិត្តិយស ប្រតិភូកីឡា អត្តពលិក ជាតិនិងអន្តរជាតិ និងអង្គពិធីទាំងមូលជាទីស្រលាញ់រាប់អាន! [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] First of all, I’d like to welcome all the participants from all the 15 countries and regions and all the referees to AMMA. I hope you enjoy (staying in) Cambodia as well as the competition. Good luck to all. [បញ្ចប់សេចក្ដីអធិប្បាយ១] ថ្ងៃនេះ,…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិសាភោជនាហារជាមួយសិល្បករ/ការិនីអ្នកស្នងមរតក ក្រោមពាក្យស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី”

ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល  អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ព្រឹទ្ធាចារ្យ វីរសិល្បករ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បងប្អូន សិល្បករ/ការិនី និងភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ​ ខ្ញុំ មានកិត្តិយសដែលបានចូលរួមជាមួយភរិយា ក្នុងកម្មវិធី អ្នកស្នងមរតក ក្រោមពាក្យស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី”  ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ ក្នុងគោលបំណងជួបជុំ រំលឹកដល់គុណូបការៈ និងជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ព្រឹទ្ធាចារ្យ វីរសិល្បករ លោកគ្រូ អ្នកគ្រូ បងប្អូនសិល្បករ សិល្បការិ​នី គ្រប់ទម្រង់​ ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព រួមគ្នាលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិយើង។ [ចាប់ផ្តើមសេចក្តីអធិប្បាយ១] ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះការសម្តែងនូវសិល្បៈច្រើនទម្រង់មុននេះ ដែលមានភាពរស់រវើកបង្ហាញអំពីកេរ្តិ៍មរតកដូនតារបស់យើង ដែលកូនខ្មែរជំនាន់ក្រោយនៅបន្តថែរក្សា និងជំរុញបន្តទៅទៀតរួមគ្នា។ [ចប់សេចក្តីអធិប្បាយ១] ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ និងថ្លែងនូវការអបអរសាទរចំពោះ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានទទួលការបោះឆ្នោតគាំទ្រ និងផ្តល់សេចក្តីទុកចិត្តជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរ…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាលព្រឹទ្ធាចារ្យ វីរសិល្បករ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងបងប្អូន សិល្បករ សិល្បការិនី  ទាំងអស់ ជាទីគោរពស្រឡាញ់ ! ថ្ងៃនេះ​ ខ្ញុំនិងភរិយា មានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមជាថ្មីម្តងទៀត ក្នុងពិធីជួបជុំមហាគ្រួសារសិល្បៈកម្ពុជា បន្ទាប់ពីទិវាវប្បធម៌ជាតិ ៣មីនា កន្លងទៅ។ ថ្ងៃនេះ ជាថ្ងៃទី១០ បន្ទាប់ពីការចូលរួមរីករាយអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពីសំណាក់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត  ក៏ដូចជានៅក្រៅប្រទេស ផងដែរ  កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការ ការពារសន្តិសុខសណ្តាប់ធ្នាប់  ធានាបាននូវសុវត្ថិភាព  បង្កលក្ខណៈដល់ការកំសាន្តសប្បាយរបស់បងប្អូន  អ៊ំពូមីង  តាយាយ ព្រមទាំងបានញ៉ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨…