សុន្ទរកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាម លើកទី៨ ឆ្នាំ២០២៤
អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ឯកឧត្តម Wanmuhamadnoor Matha ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ ឯកឧត្តមបណ្ឌិត Agung Laksono អតីតប្រធានរដ្ឋសភាជាតិឥណ្ឌូនេស៊ី និងជាអនុប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) ឯកឧត្តម El Habib Bourane តំណាងឯកឧត្តម Hissein Brahim Taha អគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម (OIC) ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ក៏ដូចជាកំពុងទស្សនាការផ្សាយបន្តផ្ទាល់ពីបណ្តាទូរទស្សន៍ជាតិ ឯកជន និងបណ្តាញព័ត៌មាននានា! ថ្ងៃនេះ ខ្ញុំពិតជាមានក្តីរីករាយជាអនេក ដែលបានមកចូលរួម និងជួបបងប្អូនសាសនិកខ្មែរឥស្លាមជាលើកដំបូង ក្នុងឱកាសពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២៤ រៀបចំដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ហើយពិធីនេះគឺជាការផ្តួចផ្តើមគំនិតដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានរៀបចំតាំងពីឆ្នាំ២០១៤ កន្លងមក។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំនឹងចូលរួមពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា នៅពេលអនាគតខាងមុខទៅទៀត។ ខ្ញុំសូមកោតសរសើរ…