សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រារព្ធខួបលើកទី ១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា
អរគុណសន្តិភាព អរគុណនយោបាយឈ្នះ-ឈ្នះដឹងគុណមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ ថ្ងៃនេះ, ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតី ក្នុងពិធី «“អបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា២០០៧-២១ មិថុនា ២០២៤)”» តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គ-មហាសេនាបតីតេជោ នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាដែលបានរៀបចំឡើងនៅពេលនេះ ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ ១] អរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ចូលនិវត្តន៍ គន់ គីម ដែលបានធ្វើបទបង្ហាញ។ គាត់ទាមទារយូរហើយ។ តាំងពីចូលនិវត្តន៍ទៅ ឯកឧត្តម កាន់តែខ្លាំងខាងចលនា។ អម្បាញ់មិញ ខ្ញុំឃើញការជូនពរ ដូចជាអាចទទួលតួនាទីជាអាចារ្យថែមទៀត។ បើថាចលនាគឺចលនាមួយវេទិកា អត់មានសល់ សំខាន់អគ្គស្នងការប៉ូលីស …។ [ចប់សេចក្តីអធិប្បាយ ១] ជាបឋម ខ្ញុំសូមសម្ដែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ, លោកតា លោកយាយ, អ៊ំ ពូ មីង, បងប្អូនអតីតយុទ្ធជន អញ្ជើញមកពីរាជធានី-ខេត្ដ,…