សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង សមាជិក សមាជិកា រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយស ឧទ្ទេសាចារ្យ អាចារ្យ–អាចារិនី លោកយាយ លោកតាអង្គពិធីទាំងមូល  ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានចូលរួមក្នុង «ពិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនីទូទាំងប្រទេស លើកទី១១» ដែលជាការជួបជុំដើម្បីអបអរសាទរនូវសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥, ព្រមទំាងដើម្បីវាយតម្លៃសមិទ្ធកម្ម, ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅកែលម្អ, កំណត់វិធានការ  ដោះស្រាយ និងផែនការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យក្លាយទៅជាកម្លាំង សីលធម៌សង្គមខ្មែរដ៏ពិតប្រាកដ និង ជាសសរស្តម្ភ នៃសុខដុមជំនឿសាសនានៅកម្ពុជា ។ ការរៀបចំឱ្យមានពិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនីទូទាំងប្រទេស ជារៀងរាល់ឆ្នាំនេះ, បានកំពុងឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃ និង តួនាទីរបស់អាចារ្យ-អាចារិនីនៅក្នុងសង្គមខ្មែរ ស្របតាមទិសស្លោក  «អាចារ្យល្អ វប្បធម៌រីកចម្រើន សហគមន៍រុងរឿង ។ អាចារ្យ-អាចារិនី គឺជាអ្នកថែរក្សាប្រពៃណី និង ទំនៀមទម្លាប់, ពង្រឹងសាមគ្គីភាពនៅមូលដ្ឋាន, អប់រំកុមារ និង យុវជន, សាបព្រោះបណ្តុះគុណធម៌, សីលធម៌ និង…