សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦ គីឡូម៉ែត្រ

ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា;ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;លោក សុង ហៃលាង (Song Hailiang) ប្រធានក្រុមហ៊ុន China Conmmunications Contruction Company (CCCC) និង China Communications Construction Group (CCCG);គណៈធិបតី ភ្ញៀវកិត្តិយស ដៃគូវិនិយោគ និងអង្គពិធីទាំងមូលជាទីមេត្រី! [ចាប់ផ្តើមសេចក្ដីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលត្រឡប់មកក្នុងខេត្តតាកែវក្នុងកម្មវិធីជាប្រវត្តិសាស្ត្រមួយនេះ«បើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២»។ ខានមកមកតាកែវមួយរយៈ អ្វីដែលសំខាន់គឺមានភាពប្រែប្រួលតែខ្ញុំទេ។ អាយុច្រើន និងសក់ស។ អ្វីដែលមិនប្រែប្រួលគឺភាពរួស​រាយរាក់ទាក់ និងភាពកក់ក្ដៅរបស់អ្នកតាកែវ។ ទោះបីជាសក់ខ្ញុំស ក៏អត់មានអ្នកហៅខ្ញុំតា ហៅត្រឹមអ៊ំ។ អ៊ំស្រីម្នាក់ជូនពរខ្ញុំអោយបានអាយុ១២០។ ខ្ញុំសូមជូនពរទាំងអស់គ្នាអោយរស់បានអាយុដល់១២០។ មានប្អូនប្រុសម្នាក់ស្នើសុំខ្ញុំ(នូវអ្វី)ដែលខ្ញុំមិនអាចអោយបាន គឺជូនពរគាត់អោយបានកូនមួយទៀត។ ខ្ញុំថាសុំខុសមនុស្សហើយ…

សុន្ទរកថានិងសង្កថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ

ឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ-សមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិលោកយាយ លោកតា អ៊ំពូមីង លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ» ជាមួយឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលកំពុងចូលរួមធ្វើជាសាក្សី ក្នុងពិធីទទួលយកចំណងដៃប្រព័ន្ធចម្រោះទឹកកខ្វក់ថ្មីមួយទៀត ។ គម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍…