សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងទិសដៅអនុវត្តឆ្នាំ ២០២៤ ក្រសួងធនធានទឹកនិងឧតុនិយម
ឯកឧត្ដម លោកជំទាវ សមាជិក/ជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក/ជិការដ្ឋាភិបាល ឯកឧត្ដម ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត តំណាងអង្គទូតនៃបណ្ដាប្រទេសនានា ប្រចាំនៅកម្ពុជា គណៈអធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍន៍ និងអង្គសន្និបាតទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងទិសដៅអនុវត្តឆ្នាំ ២០២៤» របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង អាជ្ញាធរទន្លេសាប ។ អង្គសន្និបាតនេះ ពិតជាមានសារៈសំខាន់ ក្នុងការឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារសម្រេចបាន និង កំណត់ទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ក្រោយពីបានជួបជុំពិភាក្សា ពិនិត្យ និងផ្លាស់ប្ដូរមតិយោបល់តាមជំនាញ និងបទពិសោធ រវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងរយៈពេល ២ ថ្ងៃ មកនេះ ដែលជាធាតុចូលយ៉ាងសំខាន់ សម្រាប់លើកទិសដៅអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។ យោងតាមរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ខ្ញុំសូមអបអរសាទរ និងកោតសរសើរ…