សុរន្ទកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល; គណៈធិបតី ភ្ញៀវកិត្តិយស លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស អ៊ំពូមីង និងបងប្រជាពលរដ្ឋ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានក្ដីរីករាយ ដែលបានចូលរួមក្នុង «ពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ មានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តកណ្តាល» ដែលជាព្រឹត្តិការណ៍សំខាន់ នៃកម្មវិធីកែទម្រង់ដីធ្លីនៅកម្ពុជា។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ខ្ញុំក៏ធ្លាប់បានចូលរួមកម្មវិធីដូចគ្នានេះ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពង់ចាម។ កាលនោះ យើងបញ្ចប់(ចែកបណ្ណកម្មសិទ្ធីដីធ្លីជូនប្រជាពលរដ្ឋ) ហើយថ្ងៃនេះនៅខេត្តកណ្ដាល។ [ចប់សេចក្ដីអធិប្បាយ១] ខ្ញុំសូមចូលរួមអបអរសាទរជាមួយលោកតា លោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត​កណ្តាល ដែលទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់លើដីធ្លី ក្រោយពីការទន្ទឹង រង់ចាំអស់ជាច្រើនឆ្នាំ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ២] អម្បាញ់មិញ សួរពូ(ម្នាក់) បានបណ្ណហើយយកទៅណា។ ប្រើក្នុងគ្រួសារ ឬទុកឱ្យកូន? ឥឡូវយើងផ្ទេរដីធ្លីឱ្យកូន មិនមានជាប់ពន្ធទេ។ (គាត់ថា)ទុកសិនហើយ។ ទុកសម្រាប់តាយាយសិន។ កូនកុំទាន់អាល។ [ចប់សេចក្ដីអធិប្បាយ២] កម្មសិទ្ធិស្របច្បាប់លើដីធ្លីគឺជា «មូលដ្ឋាននៃជីវិត»…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប

ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា រាជរដ្ឋាភិបាលថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគគម្រោងអភិវឌ្ឍទីក្រុង Mekong Quayគណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនប្រជាពលរដ្ឋអ្នកក្រុងអរិយក្សត្រ និងអង្គពិធីទាំងមូលជាទីមេត្រី!​ ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស ដែលបានមកចូលរួម នៅក្នុងពិធីបើកការដ្ឋានសាងសង់ «ទីក្រុងមេគង្គ ឃី (Mekong Quay City) ស្ថិតក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលជាគម្រោងអភិ​វឌ្ឍន៍ទីក្រុងរបស់ ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប និង ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត លើផ្ទៃដីទំហំប្រមាណ ២១០ ហិកតា ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ១] សូមអរគុណចំពោះការចូលរួមដ៏ច្រើនកុះកររបស់លោកអ៊ំ ពូ មីង បងប្អូនក្មួយៗទាំងអស់ ដែលខ្លះអញ្ជើញមកតាំងពីម៉ោង ៣ ម៉ោង ៤ ម៉ោង ៥ ដើម្បីអបអរសាទរ។ ថ្ងៃនេះ ធ្លាក់ខ្យល់រំភើយ ខែកត្តិក។ អញ្ចឹងអ្នកមិនទាន់មានគូរ ជូនពរឲ្យឆាប់មានគូរ។ [ចប់សេចក្តីអធិប្បាយ១] ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមថ្លែងអំណរគុណ…