សុន្ទរកថានិងសេចក្តីអធិបបាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី « បញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម»
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយជាឧត្តមទីប្រឹក្សា គណៈសង្ឃនាយក ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់;សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ;ឯកឧត្តម លោកជំទាវ, សមាជិក សមាជិកា រាជរដ្ឋាភិបាល;ឯកឧត្តម លោកជំទាវ, លោក លោកស្រី, លោកតា លោកយាយ,បងប្អូនប្រជាពលរដ្ឋ និង សិស្សានុសិស្ស ជាទីស្រឡាញ់! ក្នុងទិវាប្រកបដោយមហានក្ខត្តឫក្សនាថ្ងៃនេះ, ខ្ញុំព្រះករុណាខ្ញុំ និង ភរិយា មានសេចក្តីសោមនស្ស និង ប្រកបដោយសទ្ធាជ្រះថ្លា ដោយបានចូលរួមក្នុង «ពិធីបើកការដ្ឋានសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌» ស្ថិតនៅក្នុងបរិវេណវត្តរាជបូណ៌ ដែលជាទី-តាំងវត្តអារាមដ៏ចំណាស់ រួមជាមួយសំណង់បេតិកភណ្ឌសាសនានា ។ ការជួបជុំនៅក្នុងឱកាសនេះ គឺស្ថិតក្នុងបរិយាកាសសប្បាយរីករាយ ដោយទទួលបានសមិទ្ធផលថ្មីមួយទៀត ក្នុងព្រះពុទ្ធសាសនា ហើយក៏បានឆ្លុះបញ្ចំាងអំពីតួនាទីគន្លឹះរបស់ព្រះពុទ្ធសាសនា ក្នុងការរួមចំណែកដល់ការលើកកម្ពស់ការប្រតិបត្តិអំពើល្អ, ការអប់រំចរិយាធម៌, សីលធម៌, ភាពសុខសាន្ត និង ភាពសុខដុមនៃសង្គម ។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរព្រះគុណ អរគុណ និង វាយតម្លៃ…