សេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយប្រជាពលរដ្ឋរុនតាឯក
ឯកឧត្តម លោកជំទាវ គណៈអធិបតី ភ្ញៀវកិត្តិយស លោក លោកស្រី មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សអ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ជាទីស្រឡាញ់រាប់អាន (១) សម្តេចតេជោធ្លាប់បានជួបអ្នករុនតាឯកនិងពាក់ស្នែង ដែលផ្លាស់ប្តូរលំនៅចេញពីតំបន់ប្រាសាទអង្គរវត្ត ៤ លើកក្នុងរយៈពេលមួយឆ្នាំ អរគុណចំពោះការរៀបចំនូវកម្មវិធីថ្ងៃនេះ។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានមកជួបជាមួយលោកតា លោកយាយ អ៊ំ ពូ មីង។ ចូលមកអម្បាញ់មិញមានអារម្មណ៍ពីរ។ ទី១ រំភើប និងទី២ ធ្លាក់ថ្លើម។ រំភើបត្រង់ថាជួបជាមួយអ៊ំ ពូ មីង ជាពិសេសក្មួយៗ ថា នៅក្រៅដូចស្អាត ចូលទូរទស្សន៍ទៅដូចអត់ស៊ីកាមេរ៉ាសោះ។ កំពុងតែសប្បាយចិត្ត ស្រាប់តែមានក្មួយស្រីម្នាក់ហៅលោកតា។ ធ្លាក់ថ្លើមក្តុក។ ខ្ញុំគេហៅត្រឹមអ៊ំ អូខេ ដល់ហៅដល់តា ដូចចង់ម៉េចទេ។ សង្ស័យអញ្ចេះ គឺ៤ លើកមុនប្រហែលជួបជាមួយនឹងសម្តេចតេជោ។ សម្តេចតេជោអាយុច្រើន តែគាត់ក្មេង។ ដល់ខ្ញុំអាយុតិច តែចាស់។ ខុសគ្នាត្រង់សក់ សម្តេចតេជោអត់មានស្កូវមួយសរសៃទេ តែហ៊ុន…