សុន្ទរកថា និងការដកស្រង់សេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ មជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ

អរគុណសន្តិភាព!អរគុណនយោបាយឈ្នះ–ឈ្នះ!ដឹងគុណស្ថាបនិក មគ្គុទេ្ទសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ–ឈ្នះដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ! ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង សមាជិក សមាជិកា រាជរដ្ឋាភិបាល​;សេនានុព័ន្ធ អនុព័ន្ធយោធានានា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា;គណៈធិបតី ភ្ញៀវកិត្តិយស នាយទាហាន នាយទាហានរង ពលទាហាននៃកងរាជអាវុធហត្ថ អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមជាអធិបតីក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ» ជាមួយនឹង «ការអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥» ។ ការប្រារព្ធខួបលើកទី៣២ នៃការបង្កើតកងរាជអាវុធហត្ថនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ចារឹក និង ចងចាំនូវ គុណូបការៈ, ការតស៊ូ, ពលិកម្ម និងសមិទ្ធផលដ៏ត្រចះត្រចង់ របស់កងរាជអាវុធហត្ថដែលជាកម្លាំងស្នូលមួយរបស់រាជរដ្ឋាភិបាលសម្រាប់ចូលរួមការពារ និងថែរក្សា សន្តិភាព, សន្តិសុខ, សណ្តាប់ធ្នាប់សង្គម ព្រមទំាងជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រាអាសន្ន និងគ្រោះមហន្តរាយជាដើម។ ផ្អែកតាមរបាយការណ៍សង្ខេបរបស់ឯកឧត្តមនាយឧត្តមសេនីយ៍…

សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤»

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស ដែលបានចូលរួមជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ​នូវ «កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ។ កម្មវិធីពិសេសនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយទៀត ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ ដោយឥតងាករេ ក្នុងការបម្រើជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ។ ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីការចូលកាន់តំណែងរបស់ខ្លួន រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាក់ស្តែងជាបន្តបន្ទាប់ ដែលជាការបង្ហាញឱ្យឃើញច្បាស់អំពីការបន្តធ្វើដំណើរយ៉ាងស្វាហាប់របស់កម្ពុជា ដោយប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នូវលទ្ធភាពធនធានដែលខ្លួនមាន ដើម្បីសម្រេចនូវគោលបំណងគោលនយោបាយ និងចក្ខុវិស័យរបស់ខ្លួន ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ជូន ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារអន្តរក្រសួង ដែលបានខិតខំប្រឹងប្រែងធ្វើការសិក្សា និងរៀបចំបានមកនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤», ក្នុងរយៈពេលដ៏ខ្លី តែប្រមាណ ១ ខែប៉ុណ្ណោះ តាមការណែនាំរបស់ខ្ញុំ កាលពីចុងឆ្នាំ ២០២៣ កន្លងទៅនេះ ។…