សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «ខ្ញុំសូមរំលឹកឡើងវិញ ការបើកបរមិនគោរពច្បាប់ ជាពិសេសបើកបរស្ថិតក្រោមស្ថានភាពស្រវឹង បង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង»

(FN)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ បានរំលឹកឡើងវិញ អំពីបទបញ្ជារបស់សម្តេចឱ្យអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង ចំពោះការបើកបរមិនគោរពច្បាប់ ជាពិសេសបើកបរស្ថិតក្រោមស្ថានភាពស្រវឹង បង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ។ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមរំលឹកឡើងវិញផងដែរ ចំពោះការបើកបរដោយមិនគោរពច្បាប់ ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹង ដែលបានបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង ដូចបានអនុវត្តនៅពេលកន្លងមក»។ ការរំលឹកឡើងវិញនេះ ធ្វើឡើងតាមរយៈសំណេរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេច បន្ទាប់ពីមានករណី គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់បានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡើងដោយរថយន្តមួយគ្រឿង បុកពួកគាត់ហើយរត់គេចខ្លួនបាត់។ ចំពោះករណីនេះ សម្តេចបានបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង ៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ ជាមួយគ្នានេះ សម្តេចក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ធ្វើការបើកបរដោយប្រុងប្រយ័ត្នខ្ពស់…