ប្រមុខរដ្ឋាភិបាល​កម្ពុជា-វៀតណាម-ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់

(FN) ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា វៀតណាម និងឡាវ បានបង្ហាញការយល់ឃើញស្រ​ប​គ្នាថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងគ្នា គឺមានសារៈសំខាន់សម្រាប់ការ​អភិ​វឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ដែលត្រូវយកចិត្តទុកដាក់។ នារសៀលថ្ងៃទី០៦​ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំនាយករដ្ឋមន្ត្រីបីប្រទេស (កម្ពុជា-ឡាវ-​វៀតណាម) ដោយមានការចូលរួមពីលោក ផាម​ មិញជិញ​ ​នាយករដ្ឋមន្ត្រីវៀតណាម​ និង​លោក​ សនសៃ​ ស៊ីផាន់ដន​ នាយករដ្ឋមន្ត្រី​​ឡាវ​ នៅវិមាន​សាមគ្គី​ភាព​ ក្នុងឱកាសដែល​​នាយករដ្ឋមន្ត្រី​វៀតណាម​ និង​​នាយករដ្ឋមន្ត្រី​ឡាវ​ បានចូលរួមកិច្ចប្រជុំរវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​,​ ថ្នាក់​ដឹកនាំ​គណបក្ស​កុម្មុយនីស្តវៀតណាម​ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​ នៅ រាជធានីភ្នំពេញ​ ពីថ្ងៃ​ទី៦​ ដល់ថ្ងៃទី៧​ ​ខែកុម្ភៈ​ ឆ្នាំ​២០២៦។ កិច្ចប្រជុំនេះ​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការប្រាស្រ័យ​ទាក់ទងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងបី។ សម្តេចមហាបវរធិបតីបានកត់សម្គាល់ពីវឌ្ឍនភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជ​កម្ម​រវាងប្រទេសទាំងបីនាពេលកន្លងមក និងដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បី​បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀត ដើម្បីឱ្យសម្រេចបាននូវទំហំ​ពាណិជ្ជកម្ម ៧០០លានដុល្លារអាមេរិក នៅឆ្នាំ២០៣០ ជាមួយប្រទេសឡាវ…