សារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ស្តីពី វិធានការដោះស្រាយរបស់រាជរដ្ឋាភិបាលចំពោះផលប៉ះពាល់ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ

សូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្ដេចសង្ឃនាយក សម្ដេចសង្ឃនាយករង ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សូមក្រាបបង្គំថ្វាយដល់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី  ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ​ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! នៅក្នុងបរិបទ ដែលស្ថានការណ៍នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃបានធូរស្រាលមួយកម្រិត បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥​ និងការដោះលែងវីវៈកងទ័ពកម្ពុជាទាំង១៨រូប កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ផលលំបាកជាច្រើននៅតែបន្តមាន ដូចជា ការខូចខាតទាំងស្រុង ការខូចខាតធ្ងន់ស្រាលនូវលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន​ និងសាធារណៈមួយចំនួន អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅរាយប៉ាយ ការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានទៅកាន់លំនៅដ្ឋាន និងការស្ដារជីវភាពឡើងវិញរបស់បងប្អូនជនភៀសសឹកជាដើម។ ការលំបាកទាំងនេះ ទាមទារឲ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការដោះស្រាយ។ រាជរដ្ឋាភិបាលយល់ច្បាស់ណាស់អំពីទុក្ខលំបាក និងការប្រឈមនានារបស់បងប្អូនជនរួមជាតិរបស់យើង ជាពិសេស បងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ផ្ទាល់ពីជម្លោះព្រំដែន។ ជាមួយនឹងការបន្តអនុវត្តនូវគ្រប់មធ្យោបាយ ជាពិសេស មធ្យោបាយការទូត និងច្បាប់អន្តរជាតិដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងកូឡាឡុំពួរថ្ងៃទី២៦ ខែតុលា…

ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក៖​ ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ

Facebook Page សម្ដេចធិបតី ៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦   សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម DeSombre បានជម្រាបជូនសម្តេចបវរធិបតីថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ជាពិសេស ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយឯកឧត្តមក៏បានសម្តែងសេចក្តីរីករាយចំពោះយោធិនកម្ពុជា ១៨ រូប ដែលត្រូវបានដោះលែងមកជួបជុំគ្រួសារវិញ។ ឯកឧត្តម DeSombre បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាម៉េរិកបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃ។ ឯកឧត្តម DeSombre បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយចំនួន ១៥លានដុល្លារ សម្រាប់ការគាំទ្រដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ, និង ចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា។  សម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី…