សុន្ទរកថា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ
ឯកឧត្តម ផាម មិញជិញ (Phạm Minh Chính) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម; ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈប្រតិភូកម្ពុជា និងគណៈប្រតិភូវៀតណាម; គណៈធិបតី ភ្ញៀវកិត្តិយស អង្គពីទាំងមូលនិងជនរួមជាតិជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតីក្នុង «ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា និង ច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម» ជាមួយឯកឧត្តម ផាម មិញជិញ (Phạm Minh Chính) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, និង ឯកឧត្តម លោកជំទាវ លោក លោកស្រី, នាពេលនេះ ។ ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិនេះ សបញ្ជាក់ពីភាពជិតស្និទ្ធនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព, មិត្តភាពជាប្រពៃណី និង ការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលបាន និង កំពុងចូលរួមប្រែក្លាយតំបន់ព្រំដែននេះ ឱ្យក្លាយជាព្រំដែនសុខសន្តិភាព, ព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ, សេវា,…

