គ្រួសារអតីតយុទ្ធជន៦២៨គ្រួសារ នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ទទួលបានការយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

Facebook Page ផ្លូវការសម្ដេចធិបតី៖ គ្រួសារអតីតយុទ្ធជនចំនួន ៦២៨គ្រួសារ នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ទទួលបានការយកចិត្តទុកដាក់ខ្ពស់លើការលើកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។ ដោយទទួលបានការណែនាំ និងតម្រង់ទិសជាប្រចាំពី សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី ក្រសួង ស្ថាប័នដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងអង្គការពាក់ព័ន្ធនានា បានរួមគ្នាជាសហថាមពល កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងសំណង់សាធារណៈចំបាច់នានា ដូចជា ផ្លូវថ្នល់ធំៗខ្វាត់ខ្វែង ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម អណ្ដូងទឹក បណ្ដាញអគ្គិសនី សេវាអ៊ីនធឺណែត ដើម្បីផ្ដល់ជូននូវសេវាសាធារណៈចាំបាច់ជូនពួកគាត់តាមសេចក្ដីត្រូវការ។ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទប្រវែងសរុប ៥៩,៥០ គ.ម, សំណង់សិល្បការ្យចំនួន ១៨២កន្លែង និងសាងសង់អណ្តូងស្នប់ចំនួន ១១អណ្តូង ។ លើសពីនេះទៀត ក្រសួងអភិវឌ្ឍន៍ជនបទនឹងបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សំណង់សិល្បការ្យ និងចូលរួមជួយបណ្តុះបណ្តាលជំនាញ…