សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា

ឯកឧត្តម សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលលោក ស្កុត នីសុន ស្ថាបនិក និង ជាអគ្គនាយកអង្គការមូលនិធិកុមារកម្ពុជា;គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មន្ត្រីរាជការជុំវិញខេត្តគណៈគ្រប់គ្រងបុគ្គលិកសហការីមជ្ឃមណ្ឌលផ្កាឈូករបស់អង្គភាពការពារកុមារអង្គការមូលនិធិកុមារកម្ពុជាអង្គពិធីទាំងមូលជាទីមេត្រី ថ្ងៃនេះ, ខ្ញុំមានសេចក្ដីសោមនស្សរីករាយជាអនេក ដែលបានមកចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលផ្កាឈូករបស់អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា» នាពេលនេះ។ ខ្ញុំសូមធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ស្កុត នីសុន(Scott Neeson) ស្ថាបនិក និង ជាអគ្គនាយកអង្គការមូលនិធិកុមារកម្ពុជា, លោក ចេមស៍ ម៉ាខេប(James McCabe)នាយកប្រតិបត្តិអង្គភាពការពារកុមារ, ក៏ដូចជា ថ្នាក់ដឹកនាំ និង បុគ្គលិកគ្រប់ជាន់ថ្នាក់របស់អង្គភាពការពារកុមារ និង អង្គការមូលនិធិកុមារកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងប្រតិបត្តិការ ថែទាំ, គាំពារ, ការពារ និង ស្តារនីតិសម្បទា ជូនដល់ជនរងគ្រោះដោយសារអំពើរំលោភបំពាន សំដៅផ្តល់ក្តីសង្ឃឹមក្នុងជីវិតឡើងវិញ, ជាពិសេស សម្រាប់កុមារដែលងាយរងគ្រោះបំផុត។ [ចាប់ផ្តើមសេចក្តីអធិប្បាយ១] (១) ស្គាល់គ្នានឹង…