សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្អែកនេះគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ នឹងជួបប្រជុំគ្នា ! បើទោះជាស្អែកភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ ក៏កម្ពុជានឹងប្ដឹងទៅតុលាការអន្តរជាតិ ICJ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥
FN ៖ នៅរាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥, សម្តេចធិបតី ហ៊ុន មា៉ណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ស្អែកនេះគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ នឹងជួបប្រជុំគ្នា ក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ ! សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា នៅថ្ងៃស្អែកនេះ កម្ពុជានៅរង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃ ក្នុងកិច្ចប្រជុំ JBC នេះថា តើថៃនិងចូលរួមជាមួយកម្ពុជាក្នុងការយកបញ្ហានៅតំបន់ទាំងបួននេះ ទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ? សម្តេចសូមបញ្ជាក់ជូនបងប្អូនរួមជាតិសារជាតិថ្មីថា បើទោះជាភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំងបួន (ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី) ទៅតុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃអាទិត្យទី១៥ មិថុនា ២០២៥ ខានស្អែកនេះ។ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេច៖ ថ្ងៃសៅទី១៤ មិថុនា ឆ្នាំ ២០២៥ ស្អែកនេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នា ក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង…