សេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន

ឯកឧត្តមអគ្គរដ្ឋទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុនឯកឧត្តម ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈអ៊ំពូមី បងប្អូនប្រជាពលរដ្ឋ ក្មួយៗទាំងអស់ ដែលបានចូលរួមយ៉ាងច្រើនកុះករ (១) ទោះបីរស់នៅទីណាក៏ដោយ ជនកម្ពុជាតែងតែមានស្មារតីរួបរួមគ្នា ស្កាត់ជួបគ្នា ព្រឹកមិញនេះ មុនចេញមក ឃើញបានសុំពេលបន្តិចថែមកៅអី ព្រោះការអញ្ជើញចូលរួមចង់លើស capacity។ ការរៀបចំនេះបង្ហាញអំពីស្មារតីស្រលាញ់រាប់អានគ្នារបស់បងប្អូននៅជប៉ុន ការស្កាត់ពីឆ្ងាយរកគ្នាមក ដើម្បីជួបជុំគ្នានៅថ្ងៃនេះ។ ចូលមកអម្បាញ់មិញ ក៏បានជួបជុំជាមួយបងប្អូនជាច្រើន សប្បាយរីករាយ ហើយមានក្មួយពីរនាក់ ហុចក្រដាសឱ្យមក។ សុំអានបន្តិច។ ពីក្មួយ វិសិដ្ឋ “ជម្រាបសួរសម្ដេចអ៊ំ ខ្ញុំចង់ជួបសម្ដេចអ៊ំយូរហើយ។ ខ្ញុំចង់ឱ្យសម្ដេចអ៊ំមានអាយុវែង ២០០ឆ្នាំ ដើម្បីបានជួបអ៊ំរហូត។ ខ្ញុំស្រលាញ់សម្ដេចអ៊ំ។ I LOVE YOU!”។ អរគុណណាស់។ មួយទៀត “ក្មួយជម្រាបសួរសម្ដេចអ៊ំ។ I LOVE YOU !។ អរគុណណាស់ក្មួយ I LOVE YOU TOO។ ជួបបងប្អូនច្រើន។ ប្អូនស្រីម្នាក់សួរថា សម្ដេចហត់ឬទេ។ ឃើញមុខស្លេក? បានជួបប៉ុណ្ណេះ ថាមពលពេញប៊ឹបតែម្ដង។រឿងសប្បាយពេលចេញទៅក្រៅប្រទេសគឺការដែលបានជួបជុំបងប្អូនប្រជាពលរដ្ឋខ្មែរជាស្មារតីរួបរួម។ ជាប្រធានគណៈប្រតិភូ រឿងចេញដំណើរចេញទៅក្រៅប្រទេស…