សុន្ទរកថា និងសេចក្តីអធិប្បាយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និង ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត និង គរុនិស្សិត
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល,លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ;ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិកអប់រំ និងប្អូនៗ និស្សិត និងគរុនិស្សិតជ័យលាភីទាំងអស់ ជាទីរាប់អាន ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដោយបានមកចូលរួមក្នុង «ពិធីសម្ពោធ សមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ» និង «ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត និង គរុនិស្សិតជ័យលាភី» សរុបចំនួន ២៧៥ នាក់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យនូវថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បរិញ្ញាបត្រ+២ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការខិតខំ និង ការយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និង កម្មវិធីកែទម្រង់…