សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបជុំជាមួយអ្នកសារព័ត៌មានកម្ពុជាលើកទី៧ ឆ្នាំ២០២៥
ឯកឧត្តម លោកជំទាវ, សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ, មន្រ្តីនាំពាក្យក្រសួង-ស្ថាប័ន ភ្ញៀវកិត្តិយស បងប្អូនអ្នកសារព័ត៌មាន ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីជួបជុំមហាគ្រួសារអ្នកសារព័ត៌មានកម្ពុជា លើកទី៧ ឆ្នាំ ២០២៥ ដែលត្រូវបានរៀបចំឡើង ស្របពេលដែលកម្ពុជាកំពុងចូលរួមជាមួយពិភពលោក ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី ៣២ ក្រោមប្រធានបទស្តីពី «ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ ១] (១) ជួបជុំមហាគ្រួសារអ្នកសារព័ត៌មានកម្ពុជា ស្របគ្នាជាមួយទិវាសិទ្ធិសេរីភាពសារព័ត៌មានពិភពលោក នេះជាលើកទី២ ដែលខ្ញុំបានចូលរួម(ជួបជុំមហាគ្រួសារអ្នកសារព័ត៌មានកម្ពុជា) ក្រោយពីជួបគ្នាឆ្នាំទៅ។ គិតថាមួយឆ្នាំៗ លឿនដែរ។ បងប្អូនខ្លះប្រៀបធៀបគ្នា បងប្អូនខ្លះថាអត់ចាស់សោះ ចាស់តែខ្ញុំ។ អម្បាញ់មិញ ទើបដឹងថានៅ OCIC នេះ ១០០ម៉ែត្រជាង។ ឆ្ងាយនោះឆ្ងាយ។ ១០០ម៉ែត្រជាង វាស់មួយម៉ោង។ អរគុណណាស់ចំពោះការស្រលាញ់រាប់អាន បាន២ ឬ ៣ខ្សឺតដែរ។ បងប្អូនអ្នកសារព័ត៌មាន…