សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសហជីពក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា  សមាជិក សមាជិកា រាជរដ្ឋាភិបាល​;គណៈអធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ សមាគមបុគ្គលិកសិក្សា តំណាងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បងប្អូនសហពីជកម្មករទាំងអស់ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំជាមានសេចក្តីសោមនស្ស ដោយបានចូលរួម នៅក្នុងពិធីសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង សមាគមបុគ្គលិកសិក្សាខ្មែរ ដែលបានចូលរួមចំនួនប្រមាណជាង ៥ ១០០ នាក់ នៅក្នុង ឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នំា២០២៥ ក្រោមប្រធានបទ «រួមគ្នា ដើម្បីការងារសមរម្យ និង កំណើនប្រកបដោយចីរភាព និង ភាពធន់» និង ការប្រគល់ពានរង្វាន់ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ព្រឹកថ្ងៃអាទិត្យទី២៧ មេសា​ជាថ្ងៃក្រហម ដែលយើងប្រារព្ធរៀបចំនេះ មិនចំថ្ងៃទី១ ឧសភាទេ តែជាថ្ងៃដែលបងប្អូនឈប់សម្រាក អាចជួបជុំគ្នាបាន។ មួយទៀត ជារៀងរាល់ឆ្នាំ ថ្ងៃទី១(ឧសភា)នេះ ខ្ញុំជាប់កាតព្វកិច្ច…