នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីចិន ឯកភាពកសាង សហគមន៍ វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល
FN ៖ ក្នុងជំនួបទ្វេភាគីនាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រកាសពូនជ្រំចំណង ទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឱ្យរឹងតែរឹងមាំ ព្រមទាំងបានឯកភាពកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុង យុគ សម័យថ្មី គ្រប់រដូវកាល។ យោងតាមបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍យ៉ាង កក់ ក្តៅបំផុតចំពោះលោកប្រធានាធិបតី ដែលបានអញ្ជើញ បំពេញ ទស្សនកិច្ចជាថ្មីម្តងទៀតនៅកម្ពុជា។ សម្តេចមហាបវរធិបតី បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជន ចិន ដែលតែងតែគាំទ្រការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ជំនួយរបស់ មិត្ត ចិន បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញ ការ អភិ វឌ្ឍសង្គម-សេដ្ឋកិច្ច, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើក កម្ពស់ ជីវភាពប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតីបានសង្កត់ធ្ងន់ថា…