សេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សានិងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន សេរីភាព
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងអង្គពិធីទាំងមូលជាទីមេត្រី! (១) ប្រើហ្វេសប៊ុកជាមធ្យោបាយទទួលព័ត៌មាន និងឆ្លើយឆ្លងជាមួយប្រជាពលរដ្ឋ ខ្ញុំមានសេចក្ដីសោមនស្សរីករាយបានមកចូលរួមក្នុងកម្មវិធីសម្ពោធសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ថ្ងៃនេះ … កាលពីថ្ងៃ១៥ ខែកញ្ញា ខ្ញុំបានចុះទៅ … ឃើញតាមសំណើតាមហ្វេសប៊ុកមក។ ឃើញក្មួយៗ ឡើងធ្វើវេទិកាសាធារណៈស្នើសុំ។ ក៏ចុះទៅមើល។ បានផ្ដល់ការសាងសង់អគារនៅទីនោះ។ តាមហ្វេសប៊ុកដដែល ឃើញលោកគ្រូចូលខម្មិនថា សម្ដេចនៅក្រុងតាខ្មៅមានវិទ្យាល័យមួយទៀត វិទ្យាល័យ ហ៊ុន សែន សេរីភាព។ ថ្ងៃ២០(កញ្ញា) បានអោយឯកឧត្តម ខេង សុមេធ ចុះទៅមើល ក៏សម្រេចសង់(អគារ)មួយខ្នង ៣០បន្ទប់ ៣ជាន់ នឹងជួសជុល(ផ្សេងៗទៀត)។ កន្លងទៅ សម្ដេចតេជោក៏ធ្លាប់ប្រើហ្វេសប៊ុកជាមធ្យោបាយមួយ(ក្នុងការទាក់ទងក្តាប់និងដោះស្រាយសំណូមពរ)។ ឥឡូវ ខ្ញុំក៏ប្រើដើម្បីឆ្លើយឆ្លង។ ខ្ញុំបានទទួលព័ត៌មានច្រើន…