សុន្ទរកថា និងសង្កថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ”
{Text} ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយស និង អង្គសន្និបាត ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួម ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងមុខងារសាធារណៈ។ អង្គសន្និបាតនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ភាគីពាក់ព័ន្ធដែលបានជួបជុំគ្នា ដើម្បីពិនិត្យឡើងវិញនូវលទ្ធផលការងារ ចំណុចខ្វះខាត និងបញ្ហាប្រឈមជាឧបសគ្គ ក្នុងការអនុវត្តការងារកន្លងមក ។ ខ្ញុំជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រី នៃក្រសួងមុខងារសាធារណៈ ពិតជាបានចូលរួមពិភាក្សា ផ្លាស់ប្ដូរយោបល់ អំពីទិសដៅការងារបន្ត និង ស្វែងយល់កាន់តែច្បាស់ អំពីការខិតខំប្រឹងប្រែងក្នុងការបំពេញបេសកកម្មការងារគ្រប់គ្រង និង អភិវឌ្ឍវិស័យមុខងារសាធារណៈ និងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។ ផ្អែកតាមរបាយការណ៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ខ្ញុំសូមអបអរសាទរចំពោះដំណើរការសន្និបាតរយៈពេល ២ ថ្ងៃ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ…