សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជាមួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាទេសចរណ៍ នៅតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ

FN ៖ ដើម្បីជំរុញការផ្តល់សេវាទេសចរណ៍ជូនភ្ញៀវទេសចរ និងជួយសម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋសហគមន៍ផងដែរនោះ ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ អំពីសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាមួយចំនួន ដល់ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពង់ស្ពឺ​ ក្រសួងទេសចរណ៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាទេសចរណ៍ នៅតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ។ បទបញ្ជាមួយចំនួនដែលសម្តេចដាក់ចេញរួមមាន ការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ, សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់, ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធផ្គត់ផ្គង់ទឹក និងការជំរុញផ្សព្វផ្សាយទេសចរណ៍ធម្មជាតិនៅតំបន់នេះ។ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូ ជាមួយខ្លឹមសារទាំងស្រុងដូច្នេះថា៖ «មុននឹងចាកចេញពីតំបន់ទេសចរណ៍ខ្នងផ្សារ កាលពីថ្ងៃសៅរ៍ទី៨ មីនា កន្លងទៅនេះ ខ្ញុំបានជួបជជែកលេងជាមួយប្អូនប្រុស ដែលជាប្រធានសហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់ និងអនុប្រធានរបស់គាត់ ដើម្បីស្តាប់ពីស្ថានភាពជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍ ក៏ដូចជាសំណូមពរជាក់ស្តែង ដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ក្រោយពីពិនិត្យនូវទិដ្ឋភាពជាក់ស្តែង និងស្តាប់តំណាងសហគមន៍ខ្ញុំបានសម្រេច៖ ១. ប្រគល់ភារកិច្ចជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមអភិបាលនៃអភិបាលខេត្តកំពង់ស្ពឺ៖ *…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាកម្លាំងសមត្ថកិច្ចពិនិត្យឡើងវិញ និងមិនត្រូវបិទចរាចរណ៍រថយន្ដសង្គ្រោះបន្ទាន់ នៅពេលមានក្បួនឆ្លងកាត់ឡើយ

FN ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ បានដាក់ចេញបញ្ជាដល់កម្លាំងសមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ ឲ្យពិនិត្យឡើងវិញ និងមិនត្រូវបិទចរាចរណ៍រថយន្ដសង្គ្រោះបន្ទាន់ ដែលកំពុងដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យ នៅពេលមានក្បូនឆ្លងកាត់នោះឡើយ ពោលត្រូវរៀបចំធ្វើយ៉ាងណាឲ្យរថយន្ដសង្គ្រោះអាចបន្ដធ្វើដំណើរដោយធម្មតា។ សារសំឡេងដាក់បទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីសម្ដេចឃើញវីដេអូដែលត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គម ដែលសមត្ថកិច្ចបិទចរាចរណ៍រថយន្ដសង្គ្រោះបន្ទាន់ នៅពេលមានក្បួនថ្នាក់ដឹកនាំឆ្លងកាត់។ តែសម្ដេចបានណែនាំថា សមត្ថកិច្ចដែលកំពុងអនុវត្តតួនាទី ភារកិច្ច ត្រូវតែបត់បែនទៅតាមករណីចាំបាច់នីមួយៗ ពិសេសពាក់ព័ន្ធការសង្គ្រោះអាយុជីវិតមនុស្ស។ តាមរយៈសារសំឡេងដដែលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទន្ទឹងនឹងការអនុញ្ញាតឲ្យរថយន្ដសង្គ្រោះបន្ទាន់ឆ្លងកាត់នៅពេលមានក្បួនថ្នាក់ដឹកនាំជាតិ និងអន្ដរជាតិនោះ សមត្ថកិច្ចនៅគោលដៅនោះ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ថា នៅក្នុងរថយន្ដសង្គ្រោះបន្ទាន់នោះមានអ្នកដែលត្រូវសង្គ្រោះមែនឬយ៉ាងណា? ព្រោះខ្លាចមានការលួចបន្លំប្រើប្រាស់រថយន្ដសង្គ្រោះ ដើម្បីធ្វើសកម្មភាពផ្សេងៗប៉ះពាល់ដល់សុវត្ថិភាពថ្នាក់ដឹកនាំ។ ជាមួយគ្នានេះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ក៏បានណែនាំទៀតថា នៅពេលបិទចរាចរណ៍ថ្នាក់ដឹកនាំឆ្លងកាត់រួចរាល់ហើយនោះ សមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ ត្រូវសម្រួលដល់ប្រជាពលរដ្ឋទូទៅកុំឲ្យនៅកកស្ទះយូរពេក ព្រោះទាំងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំសុទ្ធតែមានធុរៈរៀងៗខ្លួន។ លើសពីនេះ នៅពេលបិទក្បូនថ្នាក់ដឹកនាំ មិនគួរគម្បីបិទយូរពេកនោះទេ ពោលមុនក្បួនបន្ដិច ហើយក្បួនឆ្លងកាត់រួច ត្រូវបើកដំណើរការឡើងវិញ។ ខាងក្រោមនេះ…